អាជ្ញាធរស្រុកសំឡូតចេញប្រកាសដល់ពលរដ្ឋរស់នៅតាមដងស្ទឹង អូរប្រឡាយនានាក្នុងស្រុកសំឡូតឱ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់

(បាត់ដំបង)៖ រដ្ឋបាលស្រុកសំឡូតបានជូនដំណឹងដល់ពលរដ្ឋដែលរស់នៅតាមដងស្ទឹង អូរប្រឡាយនានាក្នុងភូមិសាស្ត្រស្រុកសំឡូតឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះសុវត្ថិភាពមនុស្សចាស់ កុមារ និងទ្រព្យសម្បត្តិ ព្រមទាំងសម្ភារ:ផ្សេងៗ ចំពោះជំនន់ទឹកភ្លៀងដែលអាចកើតមានឡើងត្បិតភ្លៀងនៅបន្តធ្លាក់ឥតដាច់។ «ស្ថានភាពមេឃនៅតែបន្តភ្លៀងធ្លាក់មិនទាន់ឈប់ហើយទឹកតាមបណ្តាអូរតូចៗចាប់ផ្តើមឡើងខ្លាំងចំណែកទឹកស្ទឹងក្រញូង និងស្ទឹងបរឡាងទើបតែឡើងតិចតួចនៅឡើយ។»។ នេះបើតាមរដ្ឋបាលស្រុកសំឡូត បញ្ជាក់នៅទំព័រហ្វេសប៊ុកផ្លូវការនៅល្ងាច ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦នេះ៕  

កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសង សង្វៀនជល់មាន់ដីឃាត់ខ្លួនបានមនុស្សជាច្រើននាក់ និងម៉ូតូជាច្រើនគ្រឿង

កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសង សង្វៀនជល់មាន់ដីឃាត់ខ្លួនបានមនុស្សជាច្រើននាក់ និងម៉ូតូជាច្រើនគ្រឿងផង។ ទីតាំងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅមួយ ខណ្ឌសែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ៩ព្រឹក ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៦៕  

ទីតាំងល្បែងហ្គេមបាញ់ត្រីមានទាំងក្មេងទាំងចាស់ជាពិសេសនោះក្មេងៗជាសិស្សសាលាចូលលេងជាជារៀងរាល់ថ្ងៃផ្សារអុីអន២ជាន់ទី៤

(ភ្នំពេញ)៖ ទីតាំងល្បែងហ្គេមបាញ់ត្រីមានទាំងក្មេងទាំងចាស់ជាពិសេសនោះក្មេងៗជាសិស្សសាលាចូលលេងជាជារៀងរាល់ថ្ងៃផ្សារអុីអន២ជាន់ទី៤ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕  

ថ្នាំពេទ្យគ្មានលិខិតអនុញ្ញាតជាង ២ម៉ឺនប្រអប់ត្រូវសមត្ថកិច្ចឆ្មក់ចាប់

  (ភ្នំពេញ)៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលសហការជាមួយការិយាល័យនិយ័តកម្មសុខាភិបាលនៃមន្ទីរសុខាភិបាលខេត្តកណ្ដាលបានបើកប្រតិបត្តិការបង្ក្រាប និងឃាត់រថយន្តមួយគ្រឿងដែលដឹកជញ្ជូនថ្នាំពេទ្យខុសច្បាប់ចំនួន ៤៥កេសធំស្មើនឹងជាង ២៣,៤០០ប្រអប់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះបានធ្វើឡើងនៅស្រុកមុខកំពូល ខេត្តកណ្ដាលដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការចែកចាយផលិតផលឱសថដែលគ្មានគុណភាព និងគ្មានការអនុញ្ញាតត្រឹមត្រូវ។ ប្រតិបត្តិការដ៏មានប្រសិទ្ធភាពនេះត្រូវបានដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងមានការចូលរួមពីលោក កូ តាត ប្រធានការិយាល័យនិយ័តកម្មសុខាភិបាលខេត្តកណ្ដាល។ ការបង្ក្រាបនេះធ្វើឡើងក្រោមការចង្អុលបង្ហាញ និងដឹកនាំពីលោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលក្រោមការសម្របសម្រួលនីតិវិធីដោយលោក…

មេឆ្នោតសៀមចេញក្នុងរយៈពេលកន្លះខែម្តង និងអ្នកលេងឆ្នោតសៀមរួមជាមួយឆ្នោតវៀតណាមលេងប្រចាំថ្ងៃក្នុងមួយថ្ងៃបីលើក

(ក្រុងបាត់ដំបង)៖ មហាជនសង្ស័យថាមានការបើកដៃឱ្យលេងនៅទូទាំងក្រុងបាត់ដំបងដោយគ្មានការរំខានពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធជាពិសេសបូករួមអ្នកញៀនល្បែង ឆ្នោតសៀមទាំងនោះគ្មានមនសិការជាខ្មែរទើបក្រុមមេល្បែងឆ្នោតសៀម និងឆ្នោតវៀតណាមទាំងនោះធ្វើសកម្មភាពដាក់ពង្រាយកូនកញ្ច្រែងនៅពាសពេញក្រុងបាត់ដំបង និងតាមបណ្តាស្រុកនានាទូទាំងខេត្ត។ ជាក់ស្តែងរូបភាពនៅរសៀលថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។ ទាំងនេះដែលក្រុមសារព័ត៌មានយើងថតផ្តិតយកភ្ជាប់ទីតាំងដែលមានដូចខាងក្រោម: ទីតាំងទី០១ស្ថិតនៅភូមិកាប់គោថ្មី ក្នុងសង្កាត់អូរចារ (មានចម្ងាយ30ម៉ែត្រពីស្នាក់ការភូមិ)  ទីតាំងទី០២ស្ថិតនៅផ្ទះមេធំក្រោមដើមស្ខុបក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង ទីតាំងទី០៣ស្ថិតនៅជាប់ផ្លូវរថភ្លើងផ្លូវចូលរ៉ាក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ទីតាំងទី០៤ស្ថិតនៅខាងលិចជាប់បេនឡានផ្សារបឹងឈូក តូបមានបិទបាំងវាំងនន ទីតាំងទី០៥ ស្ថិតនៅផ្លូវបេតុងខាងត្បូងរូបសំណាកលោកតាដំបងក្រញូង(ផ្ទះថ្មខ្នងទល់របងវិមានសព) និងទីតាំងទី០៦ស្ថិតនៅម្តុំតូបលក់មាស  តូបលក់សំលៀកបំពាក់…

អគារសិក្សា២ខ្នងមាន១០បន្ទប់បូកនឹងបន្ទប់ទឹក១ខ្នងមាន៤បន្ទប់ និងដងទង់ជាតិជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ

នៅព្រឹកថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគារសិក្សាចំនួន២ខ្នង មាន ១០បន្ទប់ភ្ជាប់ដោយបន្ទប់ទឹក១ខ្នង មាន៤បន្ទប់ សាងសង់ទីធ្លាសាលា និងដងទង់ជាតិនៃសាលាបឋមសិក្សា ហ៊ុន សែន ក្របៅ ស្ថិតនៅក្នុងភូមិក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សានេះ លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានទទួលជួបសម្តែងការគួរសមនិងណែនាំខ្លួនរបស់អ្នកនាង Pauline Lapaige – Sale Area Developer នៃក្រុមហ៊ុន Ecosteryl នាទីស្តីការក្រសួងបរិស្ថាន

នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានទទួលជួបសម្តែងការគួរសមនិងណែនាំខ្លួនរបស់អ្នកនាង Pauline Lapaige – Sale Area Developer នៃក្រុមហ៊ុន Ecosteryl នាទីស្តីការក្រសួងបរិស្ថាន។    

លោកជំទាវ​ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនប្រគល់​ផ្ទះ ១ខ្នងជូនដ​ល់អតីត​យុទ្ធជននៅក្នុងស្រុក​សាលាក្រៅ

(ខេត្តប៉ៃលិន)៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបា​លខេត្ត និង​ជាប្រធា​ន​សមាគមអតីត​យុទ្ធជន និ​ងនិវត្តជន​កម្ពុជាខេ​ត្តប៉ៃលិនអមដំណើ​រដោយក្រុម​ការងារបានអញ្ជើញប្រ​គល់ផ្ទះ ១ខ្នងដែល​ជាអំណោយ​របស់សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន ប្រធា​នព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងកសាង​ដោ​យសម្ដេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគ​មអតីតយុទ្ធជន និងនិវត្តជនកម្ពុជាជូនដល់អ​តីតយុទ្ធជនឈ្មោះ ដឿក ទ្រុង ភេទប្រុស អត្តលេខ HA87001967 រស់នៅ​ភូមិស្លា ឃុំស្ទឹងកាច់​…

លោកជំទាវអភិបា​លខេត្តប៉ៃលិនអំ​ពាវនាវឱ្យប្រជា​ពលរដ្ឋ ចូ​លរួមធ្វើអនាម័យបរិស្ថាន ដាំនិងថែទាំដើមផ្កាក្ងោក ដើម្បីលើក​ម្ពស់សោ​ភណ្ឌភាពបង្កើតជាគម្របបរិស្ថានបៃតង

(ខេត្តប៉ៃលិន)៖ មានប្រ​សាសន៍ក្នុង​ឱកា​សអ​ញ្ជើញដឹក​នាំក្រុម​ការងារចុះពិនិត្យមើលការសម្អាតបរិស្សាន និងបន្តដាំដុះ​ដើមផ្កា​ក្ងោក​បន្ថែម​នៅអមតាម​ដងផ្លូវជាតិ និងផ្លូវលំនានាក្នុង​ខេត្ត នារសៀល​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោក​ជំទាវបណ្ឌិត បាន ស្រីមុំ អ​ភិបាលនៃគណៈអ​ភិបាលខេត្តប៉ៃលិនបានថ្លែងឱ្យដឹងថា នៅថ្ងៃអនា​គតខាងមុខ កូនឈើ និងដើ​មផ្ការាប់ពាន់ដើមនឹងត្រូវបានដាំនៅតាមទីសាធារណៈ និងអមសងខាងផ្លូវ​នានាទូទាំង​ខេត្ត។ ដូច្នេះលោកជំទាវ សូ​មអំពាវនាវឱ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងគ្រ​ប់មជ្ឈដ្ឋានទាំ​ងអស់ ត្រូវរួមដៃគ្នាដាំដុះ និ​ងថែទាំដើមឈើដើម្បីលើកកម្ពស់សោភណ្ឌភាព និងបង្កើតជាគម្របបរិ​ស្ថានបៃតងក្នុងខេត្តប៉ៃលិន។ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានារួមទាំងការដាំដើមឈើ ការដាំផ្កាលម្អបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារឱ្យបានកាន់​តែល្អឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន…

ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ផ្ញេីសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ផ្ញេីសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា។