ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិត និង០២នាក់ទៀតរងរបួសធ្ងន់ និង ស្រាល

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

បាត់ដំបង=ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិត និង០២នាក់ទៀតរងរបួសធ្ងន់ និង ស្រាល ហេតុការណ៍នេះកើតឡើងនៅចំណុចភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នាថ្ងៃទី១៩.ខែកុម្ភះ.ឆ្នាំ២០២១ វេលាម៉ោង១៤.៤៥នាទីរសៀល ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកនីសាន់ពណ៍ទឹកប្រាក់គ្មានស្លាកលេខ អ្នកបើកបរឈ្មោះងិន ប្រុស ភេទ ប្រុស អាយុ២២ឆ្នាំ រស់នៅ ភូមិថ្លុកសង្កែ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយរថយន្តបើកចេញពីផ្លូវលំឡើងមកផ្លូវជាតិមិនប្រុងប្រយ័ត្ន ម៉ូតូមកពីទិសខាងជើងទៅត្បូង ក៏បណ្ដាលឱ្យបុកម៉ូតូចំនួន០២គ្រឿងតែម្ដងម៉ូតូម៉ាកសងឌ្រីមពណ៌ខ្មៅសេរី២០២០ពាក់ស្លាកលេខ បាត់ដំបង 1AM 5877អ្នកបើកបរឈ្មោះ ភោគ បញ្ញា ភេទ ប្រុស អាយុ16ឆ្នាំ រស់នៅភូមិ ភ្នំប្រាំពីរ ឃុំបួរ ស្រុក ភ្នំព្រឹក ខេត្ត បាត់ដំបង (ស្លាប់នឹងកន្លែងកើតហេតុមិនពាក់មួកសុវត្តិភាព)អ្នករួមដំណើរម្នាក់ទៀតឈ្មោះជា សុជាតិ ភេទ ប្រុស អាយុ 16ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់មិនពាក់មួកសុវត្តិភាព) ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកសង់ឌ្រីមពណ៌ខ្មៅសេរី២០២១ពាក់ស្លាកលេខ បាត់ដំបង 1AM 5890 បើកបរដោយឈ្មោះវ៉ាត ឧត្តម ភេទ ប្រុស អាយុ១៥ឆ្នាំរស់នៅភូមិអូរដា ឃុំបួរ ស្រុក ភ្នំព្រឹក ខេត្ត បាត់ដំបង ( របួសស្រាលមិនពាក់មួកសុវត្តិភាព) ។ ជនរងគ្រោះទាំង ០២នាក់ សមត្ថកិច្ចយើង បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ចំណែកសាកសពបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីជាតិ ។មូលហេតុ. ដោយភាគីខាងរថយន្តបើកបរចេញពីផ្លូវលំឡើងមកផ្លូវជាតិក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្នក៏ជ្រុលទៅបុកភាគីម៉ូតូសង់ឌ្រីមទាំង០២គ្រឿងតែម្តង។ក្រោយពីសមត្ថកិច្ចចុះពិនិត្យនិងវាស់វែងកន្លែងកើតហេតុរួច បានយករថយន្ត និងម៉ូតូទាំង០២គ្រឿង មករក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលបួរដើម្បីរងចាំការដោះស្រាយតាមនីតិវិធីច្បាប់ ៕

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍