#កុំអាងរថយន្តសេរីទំនើបខ្វះការប្រុងប្រយ័ត្ន ជាក់ស្ដែង រថយន្តមួយគ្រឿងនេះ ត្រូវភ្លើងឆេះខូចខាតស្ទើរទាំងស្រុង ម្ចាស់ថាហូលហេតុបណ្តាលមកពីឆ្លងចរន្តភ្លើង

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

ភ្នំពេញ ៖ រថយន្តមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះបង្កភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យកាលពីនៅវេលាម៉ោង ៨និង១០ នាទីព្រឹក ថ្ងៃទី ០២ខែមករា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ១០០៣ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មីខណ្ឌសែ នសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ ឈ្មោះ លឹម រ័ត្នធី ភេទប្រុស អាយុ ឆ្នាំ (ជនជាតិ ខ្មែរ) មុខរបរ អាជីករ ។


ចំពោះមូលហេតុគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ក្នុងរថយន្តខូចខាតសម្ភារៈឆេះរថយន្តមួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 2AG- 2022 ពណ៌ស ម៉ាក AUDI Q7 ផលិតឆ្នាំ២០១០ នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរឡេីយ។

ក្នុងហេតុការណ៍ខាងលើប្រើរថយន្តការិយាល័យអគ្គិភ័យចំនួន២ គ្រឿងប្រេីប្រាស់ទឹកអស់១ឡាន ស្មេីនឹង៤ម៉ែត្រគូប ពន្លត់ចប់នៅ វេលាម៉ោង ៨និង៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែរ ៕

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍