ជនសង្ស័យ៦នាក់ រួុមជាមួុយវត្ថុតាងថ្នាំញៀន ជិត១គីឡូក្រាម ត្រូវកំលាំងនគរបាល ក្រុងសិរីសោភ័ណឃាត់ខ្លួន៣នាក់ ,អ្នកលក់២នាក់ និង ជក់ និង អ្នកលក់ធំ គេចខ្លួនបាត់…!!

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook


ខេត្តបន្ទាយមានជ័យ : ជនសង្ស័យ៦នាក់ត្រូវបានកំលាំងនគរបាលក្រុងសិរីសោភ័ណ១ក្រុមដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុង បានចុះបង្ក្រាប២គោលដៅដាច់ដោយឡែក ពីគ្នា៣នាក់លក់ ២នាក់ជក់ និងអ្នកលក់ធំ គេចខ្លួនបាត់ដក់ថ្នាំញៀនជិត១គីឡូក្រាម នៅព្រឹក ថ្ងៃទី៣១ ខែ ធ្នួ ឆ្នាំ ២០២០នៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ។
លោកវរសេនីយ៍ឯក ស៊ី ឌីបានប្រាប់ឲ្យដឹងថា , គោលដៅទី១កំលាំងនគរបាលក្រុងឃាត់ខ្លួនបាន៦នាក់ ១ឈ្មោះ១ម៉ៅ គង្គា ភេទប្រុសអាយុ២៨ឆ្នាំ ២អ៊ុក អាន ភេទប្រុសអាយុ៣៨ឆ្នាំ៣តាន់ ប៊ុនហោ ភេទប្រុសអាយុ២៤ឆ្នាំ៤ឈុន ចន្ថា ភេទប្រុសអាយុ៣២ឆ្នាំ៥នួន ឆៃអៀង ភេទប្រុសអាយុ៣០ឆ្នាំ ៦ធីភីរម្យ ភេទប្រុសអាយុ២០ឆ្នាំ ទាំង៦នាក់នៅភូមិសាលាដែង ឃុំ ប្ញស្សីក្រោក ស្រុកមង្គលបូរី ជាមួយគ្នានោះសមត្ថកិច្ចឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនម្សៅក្រាមសថ្លា២កូនថង់បំនិងសម្ភារះសំរាប់ជក់មួយចំនួន ។


លោកវរសេនីយ៍ឯក ស៊ី ឌីបានបញ្ជាក់ឲ្យដឹងបន្តទៀតថាគោលដៅទីពីអ្នកលក់ធំអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្ទាយមានជ័យកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនអធិការក្រុងសិរីសោភ័ណ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣១ខែធ្នូ លោកវរសេនីយ៍ឯកស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណសការជាមួយកំលាំងជំនាញខេត្តធ្វើការហ៊ុំព័ទ្ធផ្ទះជនសង្ស័យ ឈ្មោះ ស៊ូ អោម ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជាមេខ្លោងជួញដូរថ្នាំញៀនធំប៉ុន្តែកម្លាំងសមត្ថកិច្ចចាប់ជនសង្ស័យមិនបានជនសង្ស័យរត់គេចខ្លួនផុតហើយបានធ្វើការឆែកឆេរក្នុងផ្ទះរកឃើញវត្ថុនៅក្នុងផ្ទះដោយមានឈ្មោះណយ ស៊ីនួនអាយុ២៦ឆ្នាំ ជាប្រពន្ធជនសង្ស័យ បានរកឃើញថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន៦ថង់១ថង់ធំ៥កូនថង់តូច និងសម្ភារះជក់មួយចំនួន។

លោកវរសេនីយ៍ឯកធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ក្នុងចណោម៦នាក់ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត៣នាក់ មានឈ្មោះ ១តាន់ ប៊ុនហោមុខរបររត់ម៉ូតូឌុប ពីបទដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់ ២ឈ្មោះនួន ឆៃហៀង ៣ឈ្មោះធី ភិរម្យ អ្នកប្រើប្រាស់ រួមទាំងវត្ថុតាងថ្នាំញៀនរបស់ជនសង្ស័យគេចខ្លួនសរុបចំនួន៧៨៥,៧៧ក្រាម រៀបចំបញ្ជូនទៅសាលាដំបូងផងដែរ។

ក្នុងនោះឈ្មោះអ៊ុក អាន មានដីកាបង្គាប់ឲ្យចាប់ខ្លួននិង២នាក់ទៀតឈ្មោះឈុន ចន្ថានិងឈ្មោះម៉ៅ គង្គា សុំយកទៅមណ្ឌលអប់រំកែប្រែចំពោះមុខសញ្ញាជួញដូរកម្លាំងសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវរកចាប់ ផងដែរ៕

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍