បុរស២នាក់ជាកម្មករសុីឈ្នួុលរុះរើផ្ទះចាស់ ខណៈកំពុងធ្វើដំណើរតាមដងផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយស្លាប់បាត់បង់ជីវិតទាំងពីរនាក់

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook


ភ្នំពេញ: បុរស២នាក់ជាកម្មករសុីឈ្នួុលរុះរើផ្ទះចាស់ ខណៈកំពុងធ្វើដំណើរតាមដងផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយស្លាប់បាត់បង់ជីវិតទាំងពីរនាក់ ។
តាមសេចក្តីរាយការណ៍ថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងនៅវេលាម៉ោងប្រមាណ ៧និង ២០នាទីព្រឹកថ្ងៃទី២ ខែមករាឆ្នាំ ២០២១ នៅតាមផ្លូវជាតិលេខ ៦ ទល់មុខវត្តវត្តចំបក់មាស ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ខណះជនរងគ្រោះជិះម៉ូតូឌុបគ្នាធ្វើដំណើរចេញពីស្រុកកំណើតទៅរុះរើផ្ទះឲគេនៅម្តុំជម្ពូវ័ន ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះដែលបានស្លាប់១ឈ្មោះ ជេ សុជាតិអាយុ ៣១ឆ្នាំ មុខរបបជាកម្មករ មានស្រុកកំណើតភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ទី២ឈ្មោះ ឈឿនឆោម អាយុ ៤៨ឆ្នាំ ជាកម្មករដូចគ្នាស្នាក់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ជនរងគ្រោះទាំងនាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរី ២០១២ ពណ៌ខ្មៅស្លាកលេខកំពង់ចាម១J ៨៩៥៥ ។ចំណែករថយន្តដឹកខ្សាច់ម៉ាក DONG FENG ពណ៌ស បើកបរដោយឈ្មោះ ហៀង គឹមហាក់ភេទប្រុសអាយុ២៥ ឆ្នាំមានលំនៅភូមិព្រែកកន្ទួតឃុំតាឡូ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវនគរបាលឃាត់ខ្លួន។


តាមសាក្សីបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងខាងលើធ្វើដំណើរផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូងចូលរាជធានី។នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកខ្សាច់មួយគ្រឿងធ្វើដំណើរ ពីត្បូង ទៅជើងបញ្ច្រាស់ទិសគ្នាឲ្យបត់ធ្វេងឆ្លងផ្លូវដោយសារតែល្បឿនលឿនម៉ូតូក៏បានបុករថយន្តចំកណ្ដាលពេញទំហឹងបណ្ដាលឱ្យបោកក្បាលបាក់កស្លាប់ទាំងពីរនាក់។

បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបររថយន្តត្រូវបាននគរបាលឃាត់ខ្លួន។រថយន្តនិងអ្នកបើកបរព្រមទាំងម៉ូតូត្រូវបាននគរបាលបានចុះទៅវាស់វែងរួចបញ្ជូនទៅកាន់ការិយាល័យចរាចរផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។ចំណែកសពត្រូវបានក្រុមគ្រួសារបញ្ជូនទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍