ប្រជាពលរដ្ឋចំនួន០៦ទីតាំង រស់នៅក្នុងបុរី ប៉េង ហួត នៃខណ្ឌច្បារអំពៅត្រូវបានហាមប្រាមមិនឲ្យចេញពីលំនៅដ្ឋានប្រសិនបើគ្មានការចាំបាច់

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

ភ្នំពេញ៖ យោងតាមសេចក្តីណែនាំថបស់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយរដ្ឋបាលខណ្ឌច្បាអំពៅ បានជូនដំណឹង ក៍ដូចជាការហាមប្រាម ដោយមិនអោយ
បងប្អូនប្រជាពលរដ្ឋ បើមិនចាំបាច់ទេសូមកុំចេញពីផ្ទះ អី ដើម្បីការពារ ការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយទីតាំង៦ទៀត ហើយ ក្នុងបុរី ប៉េង ហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានអាជ្ញាធរ សម្រេចបិទជាបណ្តោះអាសន្ន ។

នេះបើតាមលោក រស់ សុភ័ក្ត្រ អភិបាលរងខណ្ឌច្បារអំពៅ បានអោយអ្នកសារព័ត៌មានដឹងថា ទីតាំងទាំងចំនួន០៦ នេះ រួមមាន ៖ គំរោង៩ ផ្ទះ៤២៥ ផ្លូវប៉ូឡារីស , គំរោង៩ ផ្ទះ៣៩៧ ផ្លូវប៉ូឡារីស , គំរោង៧ផ្ទះ៨៦ ផ្លូវប៉ូឡារីស , គំរោង៧ ផ្ទះ២១-២៣ ផ្លូវP10E , គំរោង៧ ផ្ទះ៤៦ ផ្លូវប៉ូឡារីស , គំរោង៧ ផ្ទះ៤៨ ផ្លូវប៉ូឡារីស ដោយមានអ្នកវិជ្ជមាន កូវីដ-១៩ ចំនួន៣នាក់ ។

បច្ចុប្បន្ន ទីតាំងទាំង៦ខាងលើ ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងជំងឺកូវីដ-១៩ (TYDA )ចុះមកយកសំណាកអ្នកពាក់ពន្ធ័ផ្ទាល់ជាមួយ អ្នកវិជ្ជមានកូវីដ១៩ និង តម្រូវឲ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះទាំងអស់ ។

លោកអភិបាលរង រស់ សុភ័ក្ត្រ សូមអោយបងប្អូនប្រជាពលរដ្ឋ អនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ អោយបានទៀតទាត់ដើម្បីសហគមន៍យើងទាំងអស់គ្នា ។
ដោយឡែក ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ បានចេញប្រកាសដោយរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន២៨នាក់បន្ថែមទៀត ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈ ៣នាក់ផ្សេងទៀត ជាអ្នកដំណើរចូលមកកម្ពុជា ៕

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍