ផ្លូវឆ្ពោះទៅកាន់រមណីដ្ឋានទឹកធ្លាក់អូរតាវ៉ៅហៅភ្នំខៀវកាន់តែស្រស់បំព្រង ក្រោយអាជ្ញាធរខេត្តស្ថាបនា

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

ខេត្តប៉ៃលិន ៖ នៅពេលនេះផ្លូវទៅកាន់រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន ស្ថាបនារួចរាល់អស់ហើយ ជាពិសេសផ្លូវឡើងដល់កន្លែងកំសាន្ត គឺល្អតែម្តងលែងមានក្បាលថ្មដូចមុន លុះខាងមន្ទីរជំនាញរៀបចំរួចរាល់ហើយ អាជ្ញាធរខេត្តចុះពិនិត្យតែម្តង ។
ហេតុការណ៍លោកជំទាវអភិបាលខេត្តចុះពិនិត្យមើលស្ថានភាពផ្លូវទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវបានកើតឡើង នៅព្រឹកថ្ងៃឣាទិត្យ ២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ ។
ប្រភពព័ត៍មានបានឱ្យដឹងថា ៖ លោកជំទាវ បាន ស្រីមំុ ឣភិបាលនៃគណ:ឣភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ព្រមទាំងមន្ទីរឣង្គភាពពាក់ព័ន្ធ បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវទៅកាន់រម្យណីយដ្ឋានធម្មជាតិទឹកធ្លាក់ឣូរតាវ៉ៅ ដើម្បីលើកកំពស់សោភ័ណ្ឌភាពសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងឣន្តរជាតិចូលមកលេងកំសាន្ត ។
សូមបញ្ជាក់ថា រម្យណីយដ្ឋានធម្មជាតិទឹកធ្លាក់ឣូរតាវ៉ៅ មានទឹកធ្លាក់រហូតដល់៧ជាន់ មានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណ៧គីឡូម៉ែត្រ ស្ថិតនៅភូមិកូនខ្លុង សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ៕ ដោយ ៖ នីយ៉ា

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍