ពលរដ្ឋ៤គ្រួសារស្នើរឲ្យលោកជា សុផារ៉ា ពិនិត្យមើល លោក ស្ដើង វ៉ាន់ណេត លោក គឹម សំណាង ប្រធាននិង អនុប្រធាន ភូមិបាលដីស្រុកអន្លង់វែង ឃុបឃិតគ្នាជាលោកផ្កាយ២ អ៊ុក គឹមលី ក្លែងឯកសារយកដីរាស្រ្ដ

PinterestLineTelegramSkypeFacebookWhatsAppGmail

ខេត្តឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋ៤គ្រួសារដែលរស់នៅស្រុងអន្លង់វែង ស្នើរឲ្យលោកជា សុផារ៉ា មេត្តាជួយពិនិត្យមើលលើភាពមិនប្រក្រតីរបស់ លោក ស្ដើង វ៉ាន់ណេត លោក គឹម សំណាង ប្រធាននិង អនុប្រធាន ភូមិបាលដីស្រុកអន្លង់វែង ឃុបឃិតគ្នាជាលោកផ្កាយ២ អ៊ុក គឹមលី មានតួរនាទីនាយរងទីចាត់ការការងារព្រំដែនអគ្គបញ្ជាការ ។
បានក្លែងឯកសារធ្វើលិខិតកាន់កាប់ដីធ្លី ខុសទាំងទីតាំង ខុសទាំងភូមិ រំលោភយកដីរបស់ប្រជាពលរដ្ឋ៤គ្រួសារដែលមានទីតាំងដីនៅចំណុចផ្លូវបារាំង ក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។ ព្រោះលោកស្តើង វ៉ាន់ណេត និងលោក គឹម សំណាងឃុបឃិតគ្នា ជាមួយលោកផ្កាយ២អ៊ុកគឹមលី ក្លែងឯកសារដាក់នៅភូមិទឹកជប់ ទៅវិញ ហើយយកឯកសារនោះទៅអះអាងលើដីនៅភូមិសាមគ្គី។

ប្រជាពលរដ្ឋបានលើកឡើងដាក់លោក ស្តើង វ៉ាន់ណេត និង លោក គឹម សំណាង ថាជាមន្រ្ដីចោរ និងលោកផ្កាយពី២ អ៊ុក គឹមលី ថាជាផ្កាយចោរ។ ដោយសារតែទង្វើទុច្ចរិតរបស់ លោក ស្តើងវ៉ាន់ណេត និងលោក គឹមសំណាង មានចេតនាក្បត់រាស្រ្ដ ក្បត់ឆន្ទ:ការងារ យកតួនាទីរកតែផលប្រយោជន៍ផ្ទាល់ខ្លួន បម្រើអោយបក្សពួកខ្លួនរំលោភយកដីរបស់ពលរដ្ឋទាំងបំពាន ទើបពលរដ្ឋក្នុងស្រុកអន្លង់វែង ចេះតែរងគ្រោះមិនឈប់ឈរ ។ ជាចុងក្រោយប្រជាពលរដ្ឋសូមអំពាវនាវ អោយឯកឧត្ដមជាសុផារ៉ា ជួយមើលមន្រ្ដីក្រោមឱវាទផង ដើម្បីបង្ការកុំអោយមានពលរដ្ឋរងគ្រោះបន្តរទៀត និងធ្វើអោយសម្តេច តេជោ ហ៊ុនសែន បាត់បង់នូវទំនុកចិត្តពីប្រជាពលរដ្ឋ ។

ពាក់ព័ន្ធនិងការចោទប្រកាន់ខាងលើនេះ អង្គភាពយើងមិនអាចសុំការពន្យល់ពីលោក ស្ដើង វ៉ាន់ណេត លោក គឹម សំណាង ប្រធាននិង អនុប្រធាន ភូមិបាលដីស្រុកអន្លង់វែង ឃុបឃិតគ្នាជាលោកផ្កាយ២ អ៊ុក គឹមលី បានទេដោយមិនលេខទូរស័ព្ទ (ការិយាល័យអង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺតាមរយះលេខ 0976787588/017398423 រៀលរាល់ម៉ោងការងារ ៕

PinterestLineTelegramSkypeFacebookWhatsAppGmail

PinterestLineTelegramSkypeFacebookWhatsAppGmail
រំលង​ទៅ​របារ​ឧបករណ៍