មេឈ្មួញ ឈ្មោះម៉ៅ​ សារ៉េត នៅតែបន្តការដឹកជព្ជួានឈើសិប្បកម្មកែឆ្នៃអត់ច្បាប់ រាល់ថ្ងៃលោក អ៊ឹម សៅវរិទ្ធនាយខ័ណរដ្ខបាលព្រៃឈើនិងលោកសូតស៊ីសុខឃាងប្រធានមន្ទីកសិកម្មមិនមានវិធានការទប់ស្កាត់

PinterestLineTelegramSkypeFacebookWhatsAppGmail








ខេត្តឧត្ដរមានជ័យ ៖នៅវេលាម៉ោង ១ៈ​០០នាទីទៀបភ្លឺត្រូវនឹង ថ្ងៃទី ១០ ខែ វិច្ឆិិកា ឆ្នាំ២០១៩ គេប្រទះឃើញរថយន្តកាមរីកែឆ្នៃកាត់គូទនិងតទ្រុងឡើងលើពីគ្រឿងដឹកជព្ជួានសិប្បកម្មកែឆ្នៃ ទ្វា បង្អួច អត់ច្បាប់ទៅយ៉ាងរលូនដោយមិនរំខាន់ មន្រ្តីអាជ្ញាធរ មានសម្ថតកិច្ច ជំនាញពាក់ពន្ធ័និងលោកនាយសង្កាត់រដ្ឋបាលព្រៃឈើនោះឡើយ។

សង្ស័យថាមេឈ្មួញឈ្មោះម៉ៅ សារ៉េត បានបង់លុយជួនលោក អ៊ឹម សៅវរិទ្ធ​និងលោក សូតស៊ីសុខឃាងហើយទេដឹង.? បានជាកូនចៅរបស់លោកបើកដៃអោយមេឈ្មួញឈ្មោះម៉ៅ សារ៉េត ដឹក
ជព្ជួានឈើសប្បិកម្មកែឆ្នៃអត់ច្បាប់ទៅយ៉ាងរលូនបែបនេះ។

ប្រភពៈបានបព្ជាក់ថា មេឈ្មួញឈ្មោះ ម៉ៅ សារ៉េត ដែលល្បីរាប់ឆ្នាំខាងដឹកជព្ជួានសិប្បកម្មកែឆ្នៃទ្វា បង្អួច អត់ច្បាប់ ម្នាក់នេះមានភាពស្អិតល្មួតជាមួយនិងមន្រ្តីអាជ្ញាធរមានសម្ថតកិច្ច ជំនាញ​ រដ្ឋបាលព្រៃឈើ ជាពិសេសមេខាងលើនិងបានរត់ការផ្លូវរួចរាល់អស់ហើយថែមទាំង បង់លុយគ្រប់ជើងពេលគេដឹកជព្ជួានឈើសិប្បកម្មកែឆ្នៃចេញពីស្រុក ត្រពាំងប្រាសាទ ឆ្លងកាត់ស្រុកអន្លង់វែង ឆ្ពោះទៅចែកចាយតាមបណ្ដាលខេត្តដូចជាខេត្ត សៀមរាបនិងខេត្ត
បន្ទាយមានជ័យជាដើម។

តើលោក អ៊ឹម សៅវរិទ្ធនាយខ័ណរដ្ឋបាលព្រៃឈើនិងលោក សូតស៊ីសុខឃាងប្រធានមន្ទីកសិកម្មនិងចាត់ការទៅលើមេឈ្មួញឈ្មោះម៉ៅ​ សារ៉េត ដែលទេ.?ចំពោះការដឹកជព្ជួាន សិប្បកម្មកែឆ្នៃ ទ្វា បង្អួច អត់ច្បាប់ ឬមួយដូចគេនិយាយមែនថា លោកទាំងពីបានត្រូវមន្តសន្ដំប្រាក់ដុល្លា របស់មេឈ្មួញឈ្មោះម៉ៅ​ សារ៉េត ហើយយ៉ាង បានជាមិនចេញវិធានការបង្រ្កាបដូច្នេះនិងបណ្ដែរបណ្ដោយអោយដឹកឈើទាំងនេះឆ្លងខេត្តម៉ាសេរី។

សូមឯកឧត្ដម ប៉ែន កុសល្យអភិបាលខេត្តជួយចេញវិធានការទប់ស្កាត់ទៅបទល្មើសនិងជាឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើរបស់មេឈ្មួញឈ្មោះម៉ៅ សារ៉េត ផងទាន បើពុំដូច្នោះទេនិងមានករណី ក្រុមឈ្មួញរកស៊ីបទល្មើសឈើខុសច្បាប់កាន់តែច្រើន មិនគោរពច្បាប់ មិនទុកច្បាប់ក្នុងកែវភ្នែក៕ដោយៈ សួន ជំនោ

PinterestLineTelegramSkypeFacebookWhatsAppGmail

PinterestLineTelegramSkypeFacebookWhatsAppGmail
រំលង​ទៅ​របារ​ឧបករណ៍