ហាងលក់ស្រាក្លែងក្លាយ ស្រីស្អាត ហេង ស្រីពៅ យីហោ(បារីស វីស្គី ហ្សប).! នៅម្តុំផ្ទះល្វែង ភែរើម៉ែកស៍ ទឹកពុះ កាស៊ីណូផ្កាយ៥ មានបារមីខ្លាំង បង្ក្រាបមិនបានមួយថ្ងៃផង ក៏បើកលក់វិញ.!!!

PinterestLineTelegramSkypeFacebookWhatsAppGmail

ក្រុងប៉ោយប៉ែត៖ កាលពីរសៀលថ្ងៃទី២៨ ​វិច្ឆិកា​ ​ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ឡុ​ង ​ស្រេង​ អនុប្រធាន​នាយកដ្ឋកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និង លោក​ឧត្ត​សេនី​យ៍​ត្រី ​ចាប ​សុ​ផា​ឬ​ទ្ធិ​ ស្នងការ​រង​ទទួល​ផែន​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចអាជ្ញាធរក្រុង ចុះបង្ក្រាបតូបលក់ស្រាក្លែងក្លាយ និង ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបងខេត្ត ចុះបង្ក្រាបតូបលក់ស្រាក្លែងក្លាយទី២ មួយកន្លែងដែលមានយីហោ(បារីស វីស្គី ហ្សប) អ្នកលក់មានឈ្មោះ ហេង ស្រីពៅ លទ្ធផល ស្រាក្លែងក្លាយមាន(Johnnie Walker ៤១ដបក) ស្ថិតនៅម្តុំផ្ទះល្វែង ភែរើម៉ែកស៍ ទឹកពុះ នៃបរិវេណកាស៊ីណូផ្កាយ៥។

គ្រប់មជ្ឈដ្ឋានក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើសារាចរណ៍ឆ្លងកាត់តំបន់ខាងលើនោះមានការ
ងឿងឆ្ងល់ជាខ្លាំង ខណៈឃើញសមត្ថកិច្ចចម្រុះ
ចុះបង្ក្រាប និង ដកហូតបានស្រាក្លែងក្លាយម៉ាក(Johnnie Walker ៤១ដប) កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ថ្មីៗនេះ។

ស្រាប់តែនៅថ្ងៃទី២៩ខែឆ្នាំដ៏ដែលនេះ មហាជន បានឃើញស្រីស្អាតដែលជាម្ចាស់ហាង តូបលក់ស្រាក្លែងក្លាយនោះ បានបើកលក់ស្រាបានជាធម្មតាវិញ ទើបប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ភ្ញាក់ខ្លួនព្រើតថា អុញនោះ! បង្ក្រាបមិនបានមួយថ្ងៃផង ក៏បើកលក់វិញបានដោយរលូនចឹង! ឬមួយតូបលក់ស្រារបស់ស្រីស្អាតខាងលើនេះ មានបារមីខ្លាំង?។

ប្រភពគ្រប់មជ្ឈដ្ឋាន នៅក្នុងប៉ោយប៉ែត បានចោតជាសំណួរថា៖ តើនីតិវិធី របស់សមត្ថកិច្ចក្រសួងមហាផ្ទៃ និង ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ គិតយ៉ាងណា តើមានភាពយុត្តិធម៌សម្រាប់ម្ចាស់ហាង តូបដែលលក់ស្រាក្លែងក្លាយចំនួន ០៣ តូប ទៀតដែលឬទេ? ដែល នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការចេញលិខិត (កំណត់ហេតុបិទផ្លំបេ) រងចាំការសម្រេចពីស្ថាបន័តុលាការ និងមាន ចុះហត្ថលេខា ពីព្រះរាជអាជ្ញា មាស ច័ន្ទពិសិដ្ឋ ទៀតផង។

PinterestLineTelegramSkypeFacebookWhatsAppGmail

PinterestLineTelegramSkypeFacebookWhatsAppGmail
រំលង​ទៅ​របារ​ឧបករណ៍