ប្រជាពលរដ្ឋរស់នៅឃុំវាលរេញ នាំ​គ្នា​ដង​យក​ប្រេង​ដែលហូរចេញតាម​ប្រឡាយ​ទឹក ស្របដងផ្លូវជាតិលេខ៣

PinterestLineTelegramSkypeFacebookWhatsAppGmail


ព្រះសីហនុ ៖ យោងតាម​សេចក្តីរាយការណ៍​បឋម​បានឲ្យដឹង​ថា មានប្រជាពលរដ្ឋ​រាប់​សិប​នាក់​បាន​កំពុង​នាំ​គ្នា​ដង​យក​ប្រេង​ដែល​ហូរ​តាម​ប្រឡាយទឹកមួុយខ្សែរ ស្រប​តាម​ដងផ្លូវជាតិ​លេខ​៣ នៅជិត​ទីប្រជុំជន​ផ្សារវាល​រេញ ស្ថិត​ក្នុងភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុកព្រៃនប់ ។
ករណីនេះសមត្ថកិច្ច​មូលដ្ឋានក៍បាន​បញ្ជាក់​ថា ប្រេង​ទាំងនេះ​មាន​ប្រភព​មក​ពី​ធ្លាយ​រថយន្ត​ស៊ីទែន​ដឹក​ប្រេង ដែល​ចេញពី​ស្ថានីយ​ប្រេង​មួយ​កន្លែង​នៅ​ជាប់​នឹង​សួនច្បារ​រ​រង្វង់​មូល​វាល​រេញ ចម្ងាយ​ប្រមាណ​ជាង​៣០០​ម៉ែត្រ ។

សមត្ថកិច្ច​បាន​បន្ថែម​ថា បើ​តាម​ម្ចាស់​ស្ថានីយ​ប្រេងបាន​ប្រាប់​ថា ប្រេង​នេះ​ជា​ប្រេងម៉ាស៊ូត​ចំនួន​ប្រមាណ​ជា​ង៣០០០​លី​ត្រ ដែល​ធ្លាយ​ចេញពី​ស៊ីទែន​នៅ​ក្នុង​ស្ថានីយ ។ ចំពោះមូលហេតុ​ដោយសារ​តែ​ខុស​លក្ខណៈ​បច្ចេកទេស​នៅ​ស្ថានីយ​ប្រេង ទើប​បណ្តាល​ឲ្យប្រេង​ម៉ាស៊ូត​ធ្លាយហូរ​ចេញពីស្ថាន​នីយ​តាម​ប្រឡាយ​នេះ​តែម្តង ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ទាំង​ម្ចាស់​ស្ថានីយ និង​សមត្ថកិច្ច មិន​មានការ​ហាម​ប្រាម​ថាមិន​ឲ្យប្រជាពលរដ្ឋ​នាំ​គ្នា​ដង​ប្រេង​នោះ​ឡើយ ហើយ​បើ​គិត​រហូត​មក​ដល់​​វេលាម៉ោងជាង​៧ ព្រឹកថ្ងៃ​ទី​៣០ ខែធ្នូ​ ម្សិលមិញនេះគេឃើញប្រជាពលរដ្ឋ​ នៅកំពុង​តែ​នាំ​គ្នា​បន្តដង​យក​ប្រេង​​ដែល​ហូរ​តាម​ប្រឡាយ​នោះ​នៅឡើយ​ទេ ៕ ដោយ pnctv online

PinterestLineTelegramSkypeFacebookWhatsAppGmail

PinterestLineTelegramSkypeFacebookWhatsAppGmail
រំលង​ទៅ​របារ​ឧបករណ៍