ម្ចាស់ផ្ទះដាក់ពាក្យបណ្ដឹងទៅតុលាការ ប្តឹងលោកឧត្តមសេនីយ៍ផ្កាយ២ ឡុង ស្រេង និងបក្ខពួក ពីបទរំលោភលំនៅដ្ឋាន ចុះអនុវត្តសាលក្រមស្ថាពរខុសនីតិវិធី

PinterestLineTelegramSkypeFacebookWhatsAppGmail

(ភ្នំពេញ)៖បើយោងតាមសំណុំរឿងលេខៈ ៨៥៣១ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី ហ៊ឹម សុភ័ក្រ្ដ បានដាក់ពាក្យបណ្ដឹង លោកឧត្តមសេនីយ៍ផ្កាយ២ ឡុង ស្រេង និងម៉ាត់ យូសុះ ពីបទរំលោភលំនៅដ្ឋាន ទៅសាលាដំបូងរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ផ្កាយ២ ឡុង ស្រេង និងម៉ាត់ យូសុះ ព្រមទាំងបក្ខពួកមានគ្នាជិត២០នាក់ បានដឹកនាំកម្លាំងចុះរុះរើឥវ៉ាន់ និងសម្ភារៈផ្សេងៗក្នុងបរិវេនផ្ទះរបស់លោកស្រី ហ៊ឹម សុភ័ក្រ្ត ដោយគ្មានបានជួនដំណឹងជាមុនដល់លោកស្រីឡើយ ជាពិសេស លោកឧត្តមសេនីយ៍ផ្កា២រូបនេះ និងបក្ខពួកប្រមាណជិត២០នាក់ បានធ្វើការសម្លុតគំរាមកំហែង វាយខ្នោះ ម្ចាស់ផ្ទះឈ្មោះ ហ៊ឹម សុភ័ក្រ្ត ដាក់គុកជាដើម។

គួរម្លឹកថា៖ លោកស្រី ហ៊ឹម សុភ័ក្រ្ដ គឺជាសមាជិករបស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA)  កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩  បានដាក់លិខិតស្នើសុំអន្តរាគមន៍ ទៅសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(CCA ) ដើម្បីសុំជួយអន្តរាគមន៍ទៅស្ថាប័នមានសមត្ថកិច្ចជួយពិនិត្យ និងចាត់វិធានចំពោះករណីរំលោភលំនៅដ្ឋាន និងចុះអនុវត្តសាលក្រមស្ថាពរដោយខុសនីតិវិធីច្បាប់ ដឹកនាំដោយលោកឧត្តមសេនីយ៍ផ្កាយ២ ឡុងស្រេង និង ម៉ាត់ យូសុះ ព្រមទាំងបក្ខពួកប្រមាណជិត២០នាក់ចុះអនុវត្តសាលក្រមលេខៈ៣៥៩៦ “ឃ១” ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខៈ៥៣៤០ ចុះថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីយកសម្ភារៈតុលាការសម្រេចរឹបអូសតាមអំណាចសាលក្រមស្ថាពរ ដែលសមត្ថកិច្ចបានផ្ញើទុកនូវនឹងលោក អ៊ុច សម្បត្តិ ដើម្បីរក្សាទុកជាបណ្ដោះអាសន្ន ក្រោមហេតុផលថា សមត្ថកិច្ចពុំទាន់មានកន្លែងទុកសម្ភារៈដែលបានរឹបអូសនោះ  ក្រោយមក លោក អ៊ុច សម្បត្តិ បានផ្ញើសម្ភារៈដែលតុលាការបានរឹបអូសខាងលើ បន្តនៅនឹងផ្ទះរបស់លោកស្រី ហ៊ឹម សុភ័ក្រ ដើម្បីរងចាំលោកឧត្តមសេនីយ៍ផ្កាយ២ ឡុង ស្រេង មកទទួលរក្សាទុកនៅទីតាំងរបស់សមត្ថកិច្ច។

 
 សូមជម្រាបជួនថា៖ លោក រិន ដេវីដ ក្នុងនាមជាអនុប្រធានសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង បានដាក់លិខិតស្នើសុំអន្តរាគមន៍ គោរពជួន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា ដើម្បីសម្ដេចពិនិត្យ និងចាត់វិធានចំពោះករណីរំលោភលំនៅដ្ឋាន និងចុះអនុវត្តសាលក្រមស្ថាពរដោយខុសនីតិវិធីច្បាប់ ដឹកនាំដោយលោកឧត្តមសេនីយ៍ផ្កាយ២ ឡុងស្រេង និង ម៉ាត់ យូសុះ ព្រមទាំងបក្ខពួកប្រមាណជិត២០នាក់ ដូចមានលិខិតសុំអន្តរាគមន៍លេខៈ១៦ /២០១៩ ស.អ.គ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ។

លោក រិន ដេវីដ អនុប្រធានសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ឲ្យដឹងថា    កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ លោក ស្រី ហ៊ឹម សុភ័ក្រ្ដ មុខរបរ ពាណិជ្ជករ លក់គ្រឿងសម្អាង បានដាក់លិខិតស្នើសុំចូលមក សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA) ជួយពិនិត្យវិធានការ ចំពោះលោក ឧត្តមសេនីយ៍ផ្កាយ២ ឡុង ស្រេង និងម៉ាត់ យូសុះ មន្រ្តីនគរបាល នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ កម្លាំងប្រមាណជិត២០នាក់  ចុះអនុវត្តសាលក្រមលេខៈ៣៥៩៦ “ឃ១” ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខៈ៥៣៤០ ចុះថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីយកសម្ភារៈតុលាការសម្រេចរឹបអូសតាមអំណាចសាលក្រមស្ថាពរ ដែលសមត្ថកិច្ចបានផ្ញើទុកនូវនឹងលោក អ៊ុច សម្បត្តិ ដើម្បីរក្សាទុកជាបណ្ដោះអាសន្ន ក្រោមហេតុផលថា សមត្ថកិច្ចពុំទាន់មានកន្លែងទុកសម្ភារៈដែលបានរឹបអូសនោះ ។

ក្រោយមក លោក អ៊ុច សម្បត្តិ បានផ្ញើសម្ភារៈដែលតុលាការបានរឹបអូសខាងលើ បន្តនៅនឹងផ្ទះរបស់លោកស្រី ហ៊ឹម សុភ័ក្រ ដើម្បីរងចាំលោកឧត្តមសេនីយ៍ផ្កាយ២ ឡុង ស្រេង មកទទួលរក្សាទុកនៅទីតាំងរបស់សមត្ថកិច្ច។

 គួរបញ្ជាក់ផងដែរថា ៖ ទីតាំងនៃការអនុវត្តសាលក្រមលេខៈ៣៥៩៦ “ឃ១” ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញ នៅចំណុចផ្ទះលេខៈ ០១ ផ្លូវQ០៦ (បុរីប៉េងហួត) សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចំណែកទីតាំងផ្ទះដែលលោកឧត្តមសេនីយ៍ផ្កាយ២ ឡុង ស្រេង និងម៉ាត់ យូសុះ ចុះទៅចុះទៅរុះរើឥវ៉ាន់ សម្ភារៈផ្សេងៗ កាលពីថ្ងៃ០៥ ខែធ្នូ ឆ្នាំ២០១៩ 

ស្ថិតនៅផ្ទះលេខៈ០៥ ផ្លូវធំភ្លោះ សង្កាត់បាយ៉ាប   ខណ្ឌសែនសុខ  ជាកម្មសិទ្ធិរបស់លោកស្រី ហ៊ឹម សុភ័ក្រ្ត ជាទីតាំងបណ្ដោះអាសន្ន(ខុសទីតាំង ខុសខណ្ឌ) ។ករណីចុះរបស់សមត្ថកិច្ចខាងលើធ្វើឡើងដោយគ្មាន ការចូលរួមពីមន្រ្តីនៃសាលាដំបូងរាជធានីភ្នំពេញ និងមន្រ្តីអាជ្ញាសាលា នៃសាលាដំបូងភ្នំពេញ ឡើយ។

សូមជម្រាបជូនថា សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង បានចាត់ទុក ទង្វើលរបស់លោកឧត្តមសេនីយ៍ផ្កាយ២ ឡុង ស្រេង  និងម៉ាត់ យូសុះ ព្រមទាំងបក្ខពួក ជាការប្រាសចាក់គោលនយោបាយរបស់ជាតិ និងក្រសួងមហាផ្ទៃ ដែលតែងតែគាំពារ អាជីវិករ ក្នុងវិស័យសហគ្រាសធនតូច និងមធ្យម ដែលមានពាណិជ្ជករជាពលរដ្ឋខ្មែរ ។ម្យ៉ាងវិញទៀត អំពើធ្វើទុក្ខបុកម្នេញ ចំពោះអាជីវករ ធនតូច និងមធ្យម របស់សមត្ថកិច្ចខាងលើ ត្រូវបានមហាជនទូទៅ មជ្ឈដ្ឋានវិនិយោគ ចាត់ទុកថា ជាអំពើចុះកៀបស៊ីស្រស់ៗ ក្រោមរូបភាពថាអនុវត្តច្បាប់ បានធ្វើការ គំរាមកំហែង យាយី បំភិត បំភ័យ ដល់ម្ចាស់សហគ្រាសដែលធ្វើឲ្យប៉ះពាលដល់យ៉ាងខ្លាំងទៅដល់អ្នករកស៊ី និង ប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំងជាមួយពលរដ្ឋ។ ជ​ពិសេសទង្វើលនេះ បានអនុវត្តផ្ទុយជាមួយនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងផ្ទុយអំពី គោនយោបាយរបស់គណបក្សប្រជាជន គឺប្រៀបបាននឹងធ្វើការកាត់ផ្ដាច់សរសៃឈាមសេដ្ឋកិច្ចជាតិមួយផ្នែកធំ ហើយសមត្ថកិច្ចក្រុមនេះធ្វើអោយរាស្ត្រកាន់តែស្អប់រដ្ឋាភិបាលយ៉ាងខ្លាំង។ ជាងនេះទៅទៀត ទង្វើលនេះ  ជះឥទ្ធិពលដល់អាជីវករដ៏ទៃទៀត ឲ្យខ្លាចរអា បាត់ជំនឿរទុកចិត្តលើការអនុវត្តច្បាប់ ប្រកបដោយតម្លាភាពរបស់រាជរដ្ឋាភិបាល  ដែលតែងតែខិតខំប្រឹងប្រែង និងការលើកទឹកចិត្តរបស់រដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ចំពោះអ្នកវិនិយោគ ។

ប្រជាពលរដ្ឋ អ្នកវិនិយោគ សង្ឃឹមតយ៉ាងមុតមមាំថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ មិនបណ្ដែតបណ្ដោយ ឲ្យក្រុមជនមួយក្ដាប់តូចនេះ បំផ្លាញកិច្ចការដែលរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕

PinterestLineTelegramSkypeFacebookWhatsAppGmail

PinterestLineTelegramSkypeFacebookWhatsAppGmail
រំលង​ទៅ​របារ​ឧបករណ៍