ក្រសួងរៀបចំដែនដី សម្រេចបង្កើតគណៈកម្មការធ្វើកោសល្យវិច័យអគារដែលបាក់រលំ នៅក្រុងកែប ខេត្តកែប

PinterestLineTelegramSkypeFacebookWhatsAppGmail

(ភ្នំពេញ)៖ ក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចមួយដោយបង្កើតគណៈកម្មការ ធ្វើកោសល្យវិច័យអគាររបស់ឈ្មោះ ឯក សារុន និងប្រពន្ធឈ្មោះ ឈីវ សុធី ដែលបានបាក់រលំ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

គណៈកម្មការធ្វើកោសល្យវិច័យរួមមានលោក ទេព ធន រដ្ឋលេខាធិការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន និងលោក ប៊ិន សម្បត្តិថារ័ត្ន អនុរដ្ឋលេខាធិការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជាអនុប្រធាន និងសមាជិកចំនួន៩ទៀត ៕

PinterestLineTelegramSkypeFacebookWhatsAppGmail

PinterestLineTelegramSkypeFacebookWhatsAppGmail
រំលង​ទៅ​របារ​ឧបករណ៍