ក្រុមចោរ២នាក់ធ្វើសកម្មភាពកាច់ករម៉ូតូទ្រីម2020បានសម្រេច គេចខ្លួនមិនទាន់ពលរដ្ឋ ដេញព័ទ្ធចាប់បានភ្លាមៗប្រគល់ឲ្យសមត្ថកិច្ច

PinterestLineTelegramSkypeFacebookWhatsAppGmail

ភ្នំពេញ៖ ចោរ២នាក់ ត្រូវបានប្រជាពលរដ្ឋ ដេញព័ទ្ធចាប់បានភ្លាមៗ ខណៈកំពុងតែធ្វើសកម្មភាពកាច់ករម៉ូតូ បានសម្រេច តែជិះគេចខ្លួនមិនទាន់ កាលពីវេលាម៉ោង១៣និង៣០នាទីរសៀល ថ្ងៃទី៦ មករា ឆ្នាំ២០២០ នៅភូមិព្រៃព្រីងខាងជើងទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៍មានបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ខណៈមានឳកាសស្ងាត់ល្អ ស្រាប់តែមានចោ២នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ ពេលនោះត្រូវបានម្ចាស់ឃើញទាន់ ក៏ស្រែកៗ ចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើល នាំគ្នាដេញចាប់បានទាំង២នាក់ យកទៅប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗតែម្តង។

ប្រភពបានឲ្យដឹងទៀតថា ក្រោយឃាត់ខ្លួន ដកហូតបានវត្ថុតាង ម៉ូតូហុងដា ស៊េរីឆ្នាំ២០២០ ជារបស់ជនសង្ស័យ ជិះធ្វើសកម្មភាព រួមជាមួយឧបករណ៍សម្រាប់កាចករម៉ូតូ មួយចំនួន។ ចំណែកម៉ូតូរងគ្រោះ ម៉ាក ហុងដា ស៊េរីឆ្នាំ២០១៦ ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ ចាត់ការតាមនីតិវិធី៕

PinterestLineTelegramSkypeFacebookWhatsAppGmail

PinterestLineTelegramSkypeFacebookWhatsAppGmail
រំលង​ទៅ​របារ​ឧបករណ៍