នគរបាលស្នងការខេត្តបាត់ដំបង កំពុង​ចាត់ការ​លើ​មន្ត្រី​ជលផល​ម្នាក់​​ដែលដក​កាំភ្លើង​បាញ់​គំរាម​ទៅលើប្រជានេសាទ

PinterestLineTelegramSkypeFacebookWhatsAppGmail

ខេត្តបាត់ដំបង ​៖ មន្ត្រី​ជលផល​ប្រចាំ​តំបន់​ទន្លេសាប​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ ចោទ​ពី​បទ​«​បាញ់​គំរាម​»​ដែល​ប្រព្រឹត្ត​កាលពី​ស​ប្ដា​ហ៍​មុន នៅ​តំបន់​ទន្លេសាប ក្នុងស្រុក​ឯក​ភ្នំ ដែល​ពេល​នេះ​ សមត្ថកិច្ច​កំពុង​ចាត់វិធានការ​យ៉ាងក្តៅគគុក ។ បើយោង​តាម​ប្រសា​ស​ន៍​​លោក​ឧត្តម​សេនី​យ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ទទួលផែនបាន​បញ្ជាក់​ប្រាប់​pnctv online នៅ​រសៀល​ថ្ងៃ​ទី​១០ មក​រា​ នេះថា លោក​ ឧត្តម​សេនី​យ៍ទោ ស្នងការ​នគរបាលខេត្ត បានបញ្ជាឲ្យ មន្ត្រី​ការិយាល័យ​ជំនាញ​នៃ​អធិការ​ស្រុក​ឯក​ភ្នំ បាន​ទ​ទូល​បណ្ដឹង​ពី​ជន​រង​គ្រោះ ដែល​រង​ការ​បាញ់​គំរាម​ពី​មន្ត្រី​ជលផល​នោះ​ ឆាប់បញ្ជូនឯកសារមកឲ្យបានលឿនបំផុតចាត់វិធានការ​លើ​ករណី​ ។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា ក្រោយ​ទ​ទូល​បណ្ដឹង​ជន​រង​គ្រោះ លោកស្នងការ​ខេត្ត និងលោក​ព្រះរាជ​អាជ្ញាបាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ ចុះ​ទៅ​កាន់​ទីតាំង​កើតហេតុ ដើម្បី​ត្រូ​ត​ពិនិត្យ និងធ្វើការ​ស្រាវជ្រាវ​អំពី​ដំណើររឿង​។ ប៉ុន្តែ​មន្ត្រី​ជលផល​ដែល​រង​ការ​ចោទប្រកាន់​នោះ ហាក់​មិន​មាន​វត្ត​មាននៅ​ទីតាំង​ឈរជើង​របស់​ខ្លួន​ទេ ពេល​នេះ​។ បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ហេតុ​ការ​៍​បាញ់ប្រហារ​ដែល​បង្ក​ឡើង​ដោយ​មន្ត្រី​ជលផល​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ នាយប់​ថ្ងៃ​ទី​០៣​មក​រា ឆ្នាំ២០២០នេះ នៅ​ក្នុង​តំបន់​ដែន​ឡូ​ត៍​នេសាទ​លេខ​២ ស្ថិត​ក្នុងភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខណៈ​ដែល​ជន​រង​គ្រោះ​រួម​ដំណើ​តាម​រយៈ​កាណូត​២​គ្រឿង​ដែល​សណ្ដោង​គ្នា ជាមួយ​មនុស្ស​៣​នាក់​ផ្សេងទៀត ។

សេចក្ដី​រាយ​ការ​ណ៍​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ក្នុង​អំពើ​បាញ់​គំរាម​នេះ ឈ្មោះ​ឆូ​យ វ៉ា​ត ភេទប្រុស​ អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​តោ​ល ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​ ។. ចំណែកជនសង្ស័យ​ដែល​ប្រើ​កាំភ្លើងខ្លី​បាញ់បោះ​នោះ ឈ្មោះ ខៀវ នី មាន​តួរ​នាទី​ជា​នាយ​រង​ផ្នែក សង្កាត់​រដ្ឋបាល​ជលផល​កំពង់​ប្រហុក ដែល​មាន​ស្នាក់​ការ​ប្រចាំ​នៅ​តំបន់​ទន្លេសាប ស្ថិត​ក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​។ ជុំវិញ​ករណី​បាញ់ប្រហារ​នេះ លោក​ឆូ​យ វ៉ា​ត ដែល​អះអាង​ថា ខ្លួន​ជា​ជន​រង​គ្រោះ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា មន្ត្រី​ជលផល​ឈ្មោះ​ខៀវ នី បាន​ជិះ​កាណូត​ធំ​មួយ​គ្រឿង​ដែល​មាន​គ្នា​៣​នាក់​ទៀត រួម​ដំណើរ បាន​ជិះ​តាម​ពីក្រោយ​ខ្លួន​។

លុះដល់​ពាក់​ទឹម ស្រាប់តែ​ដក​កាំភ្លើងខ្លី​បាញ់​សំដៅ​កាណូត​ខ្លួន​ចំនួន​២​គ្រាប់​ឡើង​បែក​ទឹក​សំពោង​តែ​ម្ដង ជាមួយនឹង​សម្រែក​សួរនាំ និងគំរាមកំហែង​សំឡុត​ឲ្យ​ឈប់ ដែល​មើលទៅ​មន្ត្រី​នោះ​ទំនងជា​ស្រវឹង​ធ្លាក់​ភ្នែក​ផង​។ គាត់​និយាយ​ថា ពេល​ដែល​បាញ់​ចំនួន​២​គ្រាប់បែក​ទឹក​សទឹកខ្ចាយ មន្ត្រី​រូប​នេះ​បើក​មក​ក្បែរ អើត​មើល​ក្នុង​កាណូត​ពួក​ខ្លួន រួច​ស្រែក​ជេរ​ប្រមាថ​ខ្លួន​ប៉ុន្មាន​ម៉ាត់ និងបាញ់​គំរាម​១​គ្រាប់​ថែមទៀត ទើប​ក្រុម​មន្ត្រី​ទំនើង​ទាំងនោះ បើកកាណូត​ចេញ​ទៅ​ទាំង​ក្នុង​ស្ថានភាព​ស្រវឹង​។ ដូច្នេះ​មន្ត្រី​ឈ្មោះ​ខៀវ នី នេះ​បាន​បាញ់​គំរាម​ចំនួន​៣​គ្រាប់​មុន​ពេល​បើកកាណូត​ចេញ​។

ពាក់ព័ន្ធ​នឹង​សកម្មភាព​លោក​មន្ត្រី​ជលផល​ឈ្មោះ ខៀវ នី នេះ​ដែរ ទាំង​ប្រជាពលរដ្ឋ ទាំង​មន្ត្រី​មូលដ្ឋាន នៅ​តំបន់​ទន្លេសាប​នេះ សុទ្ធតែ​បាន​វាយតំលៃ​ប្រហាក់ប្រហែល​គ្នា​ទៅ​លើ​ទ​ង្វើ​ដ៏​ឃោ​ឃៅ របស់​មន្ត្រី​រូប​នេះ​។ ប្រជា​នេសាទ​ដែល​ធ្លាប់​ត្រូវ​បង្ក្រាប​ដោយ​មន្ត្រី​ឈ្មោះ​ខៀវ នី នេះ​បាន​និយាយ​ថា កន្លង​ទៅ​មន្ត្រី​ជលផល​រូប​នេះ ល្បីល្បាញ​ខ្លាំង​បំផុត​រឿង​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​តូចតាច​របស់​ពលរដ្ឋ តែ​ការពារ​បទល្មើស​នេសាទ​ធំ​ៗ ដែល​ខ្លួន​មាន​ចំណែក ​។

ពលរដ្ឋ​បាន​បញ្ជាក់​ថា បើ​តាម​ការ​កត់សម្គាល់ នៃ​ការ​បង្ក្រាប​បទល្មើស​នេសាទ​ម្ដង​ៗ ភាគច្រើន​មន្ត្រី​រូប​នេះ ចាប់​ដកហូត​វត្ថុ​តាង​របស់​គេ យក​ទៅ​រក្សា​ទុក​ធ្វើ​ជា​របស់​ខ្លួន​។ ដោយឡែក​ត្រី​ដែល​មន្ត្រី​នេះ​រឹបអូស​បាន​ពី​ប្រជា​នេសាទ ក៏​មិន​បាន​ប្រលែង​វិញ​ដែរ គឺ​ត្រី​ធំ​ៗ​រឹបអូស​យក​ទៅ​លក់ រីឯ​ត្រី​តូច​ៗ យក​ទៅ​ធ្វើ​ជា​ចំណី​ក្រពើ​របស់​ខ្លួន ព្រោះ​មន្ត្រី​កំហូច​នេះ ក៏​មាន​ទីតាំង​ចិញ្ចឹម​ក្រពើ​នៅ​តំបន់​ទន្លេសាប​ដែរ​។

ជាមួយនឹង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ទន្លេសាប​ខាងលើ​នេះ មន្ត្រី​មូលដ្ឋាន​នៅ​តំបន់​នោះ ធ្លាប់​រអ៊ូរទាំ​ជា​រឿយៗ កាលពី​ពេល​កន្លង​ទៅ​ថា មន្ត្រីឃុំ និងមន្ត្រី​ស្រុក​ខ្លះ ធ្លាប់​បាន​ស្នើ​សុំ​ទៅ​មន្ត្រី​ជលផល​ដ៏​មហិមា​នេះ ឲ្យ​មានការ​លើក​លេង​ខ្លះ​ៗ ដល់​ប្រជា​នេសាទ​តូចតាច ដែល​ប្រើ​ឧ​បករ​ណ៏​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​កំប៉ិកកំប៉ុក តែ​មន្ត្រី​ដែល​អាង​អំណាច​ពេញ​ខ្លួន​នេះ ហាក់​មិន​យោគយល់ ឬ ស្ដាប់​ការ​ស្នើ​សុំ​នេះ​ខ្លះ​ទេ​ ។ ជាមួយនឹង​សំណូមពរ​ដ៏​ទទូច​នេះ មន្ត្រី​មូលដ្ឋាន ក៏​បាន​ចង្អុល​គោលដៅ ដល់​មន្ត្រី​ជលផល​រូប​នេះ ដែល​គួរតែ​រឹត​បណ្ដឹង ឬ ចុះ​បង្ក្រាប​រឹបអូស​ឧ​បករ​ណ៏​នេសាទ​ខុសច្បាប់​របស់​ពួក​ឈ្មួញ​នេសាទ​ធំដុំ​វិញ តែ​មន្ត្រី​រូប​នេះ​ហាក់​មិន​យក​ត្រចៀក​ស្ដាប់ ឬ បើកភ្នែក​មើល​គោលដៅ​ដែល​ចង្អុល​បង្ហាញ​ដោយ​អាជ្ញាធរ​ឡើយ​។
. បើទោះជាយ៉អាណាpnctv online មិន​អាច​ទំនាក់ទំនង​ដើម្បី​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ជលផល ឈ្មោះ​ខៀវ នី ដែល​រង​ការ​ចោទប្រកាន់​នេះ​បាន​ទេ នៅ​រសៀលថ្ងៃ​ទី​១០ មក​រា​នេះ​។ ប៉ុន្តែ​បើ​តាម​ប្រភព​ព័​ត៌​មាន​ពី​តំបន់​ទន្លេសាប បាន​បង្ហើប​ថា បន្ទាប់​ពី​ប្រើប្រាស់​កាំភ្លើង​បាញ់​គំរាម​ពលរដ្ឋ តាំងពី​យប់​កើតហេតុ​នោះ​មក លោក​ខៀវ នី ហាក់​មិនឃើញ​បង្ហាញខ្លួន​នៅ​តំបន់​នោះ​ទេ ហើយ​ក៏​មិនឃើញ​មានមុខ​នៅ​ទីស្នាក់ការ​ខ្លួន​ប្រចាំ​តំបន់​ទន្លេ​សាប​នោះ​ដែរ​។ ប្រភព​បាន​បញ្ជាក់​ទៀត​ថា លោក​ខៀវ នី ទំនងជា​គេចខ្លួន​ទៅ​រាជធានី​ភ្នំពេញ ព្រោះ​នៅ​ក្រុង​បាត់ដំបង ក៏​គេ​មិនឃើញមុខ​ខ្មាន់​កាំភ្លើងខ្លី​ម្នាក់​នេះ​ដែរ​ ៕

PinterestLineTelegramSkypeFacebookWhatsAppGmail

PinterestLineTelegramSkypeFacebookWhatsAppGmail
រំលង​ទៅ​របារ​ឧបករណ៍