បើត្រឹមរយះពេលជិត៣ឆ្នាំ មន្ត្រីនគរបាលវ័យក្មេងពាក់ស័ក្តិ១ ឡើងរហូតដល់ស័ក្តិ៤ យ៉ាងឆាប់រហ័ស មែននោះ?តើរៀមច្បងជាមន្ត្រីនគរបាលជាច្រើនពាន់នាក់ឯទៀត ខិតខំតស៊ូខ្លះរាប់សិបឆ្នាំ ពាក់ស័ក្តិក្រិន ពួកគាត់តូចចិត្ត និង រិះគន់ដល់ថ្នាក់លើដែរឬអត់ណ៎៎?

PinterestLineTelegramSkypeFacebookWhatsAppGmail

ភ្នំពេញ៖ យោងតាមការសរសេរសារបង្ហោះរបស់គណនេយ្យអាខោន facebookឈ្មោះថា សម្រែកខ្មែរក្រោក ថា លោក ប្រាក់ ច័ន្ទមុន្នី អត្តលេខ៨០១១១ កាលពីចុងឆ្នាំ២០១៧ ពាក់ត្រឹមស័ក្តិ១ ប៉ុណ្ណោះ ។ ប៉ុន្តែរយៈពេលជិត៣ឆ្នាំ ប៉ុណ្ណោះ ពោលគឺនៅដើមឆ្នាំ២០២០ នេះ បានពាក់ដល់ស័ក្តិ៤ យ៉ាងឆាប់រហ័ស ។

គណបក្សខ្មែរក្រោក អះអាងនៅថ្ងៃទី១២ ខែមករា នេះ ថា លោក ប្រាក់ ច័ន្ទមុន្នី បានប្រឡងជាប់នគបាល នៅចុងឆ្នាំ២០១៧ ហើយពាក់សក្កិ១ ។ ក្រោយមក ចុងឆ្នាំ២០១៨ បានតម្លើងទៅជាអនុសេនីយ៍ទោ ឬ សក្កិ២ ។

បន្ទាប់មក ដល់ដើមឆ្នាំ២០២០ថ្មីៗនេះ ស្រាប់តែឃើញនៅលើស្មាពាក់សក្កិ៤ ជាមន្ត្រីនគរបាលនៅក្នុងនាយកដ្ឋានបុគ្គលិក នៃក្រសួងមហាផ្ទៃ ។

ជាមួយគ្នានេះ គណបក្សខ្មែរក្រោក សម្តែងការស្ញើចសរសើរ ចំពោះកូនខ្មែររបស់យើងរូបនេះ ដែលមានសមត្ថភាពខ្ពស់អាចគ្រងតំណែងជាវរសេនីយ៍ត្រីទាំងមានវ័យក្មេងខ្ចីបែបនេះបានយ៉ាងប្រសើរ ។
ករណីមន្ត្រីនគរបាលវ័យក្មេងឡើងស័ក្តិលឿនដូចបាញ់កាំជ្រួុចនេះ មហាជនទូទៅក៍មានការង៉ឿងឆ្ងល់ និងដាក់សំនួុរខ្លះៗតាមរយះ អង្គភាពសារព័ត៌មាន rssk-news និងអង្គភាពសារព័ត៌មាន pnctv online សួុរទៅកាន់ ឯកឧត្ដម អស់លោក ជាមន្ត្រីនគរបាលជាន់ខ្ពស់ថា: ប្រសិនបើលោក ប្រាក់ ច័ន្ទមុន្នី អត្តលេខ៨០១១១ វ័យក្មេងរូបនេះគិតត្រឹមរយះពេលមិនដល់៣ឆ្នាំផង ពីពាក់ស័ក្តិ១ ឡើងរហូតទៅដល់ស័ក្តិ៤ ពិតមែននោះ? តើអាចធ្វើឲ្យមានផលប៉ះពាល់ដល់ទឹកចិត្តតស៊ូស្មោះស្ម័គរាប់សិបឆ្នាំ របស់មន្ត្រីនគរបាលជាតិឯទៀតរាប់រយ. រាប់ពាន់នាក់ដែលពាក់ស័ក្តិក្រិនដែរឬទេ? ។
ទាក់ទងបញ្ហាខាងលើនេះ ខាងអង្គភាពសារព័ត៌មានយើងខ្ញុំនៅមិនទាន់បានសុំការពន្យល់ពី លោក ប្រាក់ ច័ន្ទមុន្នី អត្តលេខ៨០១១១ រួុមទាំងមន្ត្រីពាក់ព័ន្ធនៅឡើយទេ ដោយសារមិនមានលេខទូរស័ព្ទ ៕

PinterestLineTelegramSkypeFacebookWhatsAppGmail

PinterestLineTelegramSkypeFacebookWhatsAppGmail
រំលង​ទៅ​របារ​ឧបករណ៍