ផ្អើលទាំងកណ្តាលថ្ងៃត្រង់បន្ទាប់ពីករណីប្រទះឃើញសាកសពអណ្តែតទឹកទន្លេ

PinterestLineTelegramSkypeFacebookWhatsAppGmail


កណ្តាល ៖ ផ្អើលទាំងកណ្តាលថ្ងៃត្រង់បន្ទាប់ពីករណីប្រទះឃើញសាកសពអណ្តែតទឹកទន្លេមេគង្គ ។ ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើលខាងលើ កើតឡើងនៅថ្ងៃពុធ ៧កើត ខែ បុស្ស ឆ្នាំកុរ ឯកសក័
ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី
០១ខែ មករា ឆ្នាំ២០២០ វេលាម៉ោង ១១.៤៥នាទី នៅចំណុចក្នុងទឹកទន្លេមេគង់ ភូមិចន្លក់ក្រៅ ឃុំ គគីរ​ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។
ក្រោយពីមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ។
នៅពេលសមត្ថកិច្ចចុះទៅដល់ធ្វើការពិនិត្យលើសពជនរងគ្រោះ តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ គ្រាន់តែដឹងថាជនរងគ្រោះភេទប្រុស អាយុ ប្រហែល ៤៦ ឆ្នាំ កំពស់ ១.៨០ម៉ែត្រ ពាក់អាវយឺតដៃខ្លីពណ៌ខ្មៅផ្លាកអក្សរចិន និងអក្សរUT l60 ស្លៀកខោរជើងវែងសាច់ក្រណាត់ពណ៌ខ្មៅ ខោរលីអូពណ៌ខ្មៅ មានអុចតូចៗពណ៌ស ប្រាក់ដុល្លា ០១$ ក្រៅពីនេះមិនមានអ្វីទេ ។
ក្នុងនោះសមត្ថកិច្ចបានដាក់ការសន្និដ្ឋានថា សាកសពស្លាប់ដោយសារ
លង់ទឹកពិតប្រាកដមែន ហើយមានសភាពហើម រលួយមិនអាចផ្តិតយកក្រយៅដៃបាន ។
ក្រោយធ្វើការពិនិត្យរួចរាល់ហើយ បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សាកសពអោយអាជ្ញាធរមូលដ្ឋានភូមិឃុំ យកទៅរក្សាទុកនៅវត្តដើម្បីរងចាំសាច់ញាត្តិមកទទួល ៕

PinterestLineTelegramSkypeFacebookWhatsAppGmail

PinterestLineTelegramSkypeFacebookWhatsAppGmail
រំលង​ទៅ​របារ​ឧបករណ៍