ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់! អគ្គីភ័យឆាបឆេះព្រះពុទ្ធបដិមាដ៏មានតម្លៃ នៅក្នុងវិហារ​វត្តឧណ្ណាលោម

PinterestLineTelegramSkypeFacebookWhatsAppGmail

រាជធានីភ្នំពេញ​ ៖ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលដល់ព្រះសង្ឃ​គង់នៅ​វត្ត​ឧណ្ណា​លោម ភ័យ​ស្លន់ស្លោ​ដងទឹក​យក​ទៅ​ជះ​ពន្លត់ភ្លើង​ដែល​កំពុង​តែ​ឆាបឆេះ​ព្រះ​ពុទ្ធរូប​ជា​ច្រើន​អង្គ​នៅ​ក្នុង​ព្រះ​វិហារ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​១៥​នាទី​យប់ ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២០ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សុធារស ក្នុង​វត្ត​ឧណ្ណាលោម ភូមិ​២ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​ព្រះ​នាម តឺ​ល វ័​ន្ត ព្រះ​ជន្ម​២៤​វស្សា គង់នៅ​វត្ត​ឧណ្ណា​លោម មាន​សង្ឃដីកា​តាម​ទូរស័ព្ទ​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ជួយ​អន្តរាគមន៍ និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​បាន​ទាន់​ពេលវេលា ។ ក្នុង​ហេតុការណ៍​នោះ លោក សុខ ពេញ​វុ​ធ អភិ​បាល​ខណ្ឌដូនពេញ បាន​បញ្ជាក់​ថា ខាង​រ៉ឺ​ម៉ក់​ម៉ូតូ​ដឹក​ទឹក​របស់​លោក​មក​ចំនួន​៤​គ្រឿង ប៉ុន្តែ​បាញ់​តែ​៣​គ្រឿង​តែ​ប៉ុណ្ណោះ ។

ចំពោះ​មូលហេតុ​បណ្តាល​ឱ្យ​ឆាបឆេះ​នេះ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិ​សនី ហើយ​អគ្គិភ័យ​ខាងលើ​នេះ បាន​ប្រើប្រាស់​រថយន្ត​របស់​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិ​ភ័យ​រាជធានី​ភ្នំពេញ ទឹក​អស់​៣​គ្រឿង​ស្មើនឹង​៧​ជើង ទើប​រលត់​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​៦​និង​៤៥​នាទី​យប់​ថ្ងៃ​ដដែល​។ អគ្គិភ័យ​ខាងលើ​នេះ ឆេះ​ខូចខាត​ព្រះ​ពុទ្ធរូប​ធ្វើ​ពី​ឈើ និង​ថ្ម​អស់​ជា​ច្រើន​ព្រះ​អង្គ​ផង​ដែរ ៕​ 

PinterestLineTelegramSkypeFacebookWhatsAppGmail

PinterestLineTelegramSkypeFacebookWhatsAppGmail
រំលង​ទៅ​របារ​ឧបករណ៍