អាជ្ញាធរខេត្តបន្ទាយមានជ័យ បាននិងកំពុង​កែ​ច្នៃ​ប្រាសាទ ឲ្យទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីខ្មែរនាពេលខាងមុខនេះ

PinterestLineTelegramSkypeFacebookWhatsAppGmail

បន្ទាយ​មាន​ជ័យ ៖ អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​កំពុង​យកចិត្តទុកដាក់​រៀបចំ​ប្រាសាទ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ក្នុង​កិច្ចប្រជុំ​ឆ្លង​របាយការណ៍​ឆ្នាំ​២០១៩ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។

លោក អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​លើក​ឡើង​ថា នៅ​ខេត្តបន្ទាយមានជ័យ​ដោយ​តាម​របាយការណ៍​មន្ទី​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​មាន​ប្រាសាទ​ចំនួន​៣៧​កន្លែង ទួល​ប្រាសាទ​ចំនួន​៤២៩​កន្លែង ទួល​បុរាណ​ចំនួន​១៤៦​កន្លែង បារាយណ៍​ចំនួន​២០​កន្លែង ស្រះ​បុរាណ​ចំនួន​១០៣​កន្លែង ផ្លូវ​បុរាណ​ចំនួន​១១​កន្លែង និង​ស្ថានីយ​បុរាណ​ចំនួន​១០​កន្លែង​។

លោក​បាន​បញ្ជាក់​ថា ជាក់ស្តែង​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ប្រាសាទបុរាណ​ដែល​ប្រជាពលរដ្ឋ​បាន​ស្គាល់ គឺ​មាន​ប្រាសាទបន្ទាយឆ្មារ និង​ប្រាសាទបន្ទាយ​ទ័ព ដែល​ស្ថិត​ក្នុង​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ឆ្នាំ​២០១៩​កន្លង​ទៅ​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​ទៅ​លេង​កម្សាន្ត និង​ទស្សនា​ប្រាសាទ​មាន​មិន​តិច​ជាង​ម៉ឺន​នាក់ ។

លោក អ៊ុ រាត្រី បាន​បញ្ជាក់​ថា ជាក់ស្តែង​ក្នុង​ឱកាស​បុណ្យប្រពៃណី​ខ្មែរ​កន្លង​ទៅ​នេះ មាន​ប្រជាពលរដ្ឋ​១​ថ្ងៃ​រាប់​ពាន់​នាក់ ទៅ​លេង​ប្រាសាទ​មេបុណ្យ ដែល​ត្រូវ​បាន​រៀបចំ​កែ​លំអរ​ដោយ​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ ដែល​ជា​ភរិយា​របស់​ឯកឧត្តម កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​កសាង​ស្ពានឈើ​ប្រវែង​ជិត​១.០០០​ម៉ែត្រ​ត​ភ្ជាប់​ពី​ទីទួល​ទៅ​ប្រាសាទ​មេបុណ្យ​ដែល​រៀបចំ​បរិស្ថាន​ខឿន​ឈើ​ជុំវិញ​ប្រាសាទ​បាក់បែក ។

លោក ខេ​ង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​បាន​កោត​ស​សើរ​ចំពោះ​ការ​យកចិត្តទុកដាក់​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ ដែល​ជា​ភរិយា​របស់​ឯកឧត្តម កែ គឹ​ម​យ៉ា​ន តែងតែ​យកចិត្ត​ទុក​ចំណាយ​ទាំង​កម្លាំងកាយ​ចិត្ត និង​ធនធាន​បាន​រៀបចំ​ប្រាសាទបន្ទាយឆ្មា និង​ប្រាសាទបន្ទាយ​ទ័ព និង​ប្រាសាទ​មេបុណ្យ​ឲ្យ​មាន​សោភ័ណ​ភាពល្អ​ទាក់ទាញ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ចូល​មក​កម្សាន្ត​ទស្សនា ។

លោក​បាន​បញ្ជាក់​ថា ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០២០​នេះ ដោយ​បានការ​យកចិត្តទុកដាក់​ពី​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ ដែល​ជា​ភរិយា​របស់​ឯកឧត្តម កែ គឹ​ម​យ៉ា​ន បាន​រៀបចំ​តំបន់​រមណី​ដ្ឋា​ន​មួយទៀត គឺ​អាង​ជើង​គ្រួ​ស​ដែល​ជា​តំបន់​រមណី​ដ្ឋា​ន​ធម្មជាតិ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​លេង​កម្សាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ ៕

PinterestLineTelegramSkypeFacebookWhatsAppGmail

PinterestLineTelegramSkypeFacebookWhatsAppGmail
រំលង​ទៅ​របារ​ឧបករណ៍