ក្រុមអ្នករត់ម៉ូតូឌុបជាភ្នាក់ងារសន្តិសុខដ៏សំខាន់ក្នុងការចូលរួមផ្តល់ព័ត៌មាន ទទួលបានការយកចិត្តទុកដាក់ពីលោកជំទាវអភិបាលខេត្ត

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ខេត្តប៉ៃលិន)៖ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីឯកឧត្តមអ្នកតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ នាំយកស្បៀងអាហារ និងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនក្រុមអ្នករត់ម៉ូតូឌុបទូទាំងខេត្តចំនួន ៤៥៧នាក់ ។

នៅក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងចង់ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: និងគ្រប់ពេលវេលាប្រកបដោយសេចក្ដីស្រឡាញ់ ចំពោះបងប្អូន និងក្រុមគ្រួសារជនរួមជាតិទាំងអស់ផងដែរ។ លោកជំទាវបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងនយោបាយ ឈ្នះ ឈ្នះ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយកត្តាសន្តិភាពនេះបានផ្តល់ឱកាសឱ្យយើងបានធ្វើការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានារួមមាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត មានតាំងនៅទីប្រជុំជនរហូតដល់ជនបទដាច់ស្រយាល ទាំងនេះ ជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋហើយវាក៏បានជំរុញនូវកំណើនសេដ្ឋកិច្ចក្នុងគ្រួសារដើម្បីដោះស្រាយបានរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្រចតុកោណ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាផងដែរ។

លោកជំទាវបានបញ្ជាក់ទៀតថា ការជួបសំណេះសំណាលនេះ មានគោលបំណងដើម្បីចង់ដឹងពីសុខទុក្ខរបស់បងប្អូនជាអ្នកម៉ូតូឌុបដែលមិនសូវបាននៅផ្ទះព្រោះជាប់រវល់ក្នុងការប្រកបការងារដោះស្រាយជីវភាពគ្រួសារ និងចង់ផ្សាភ្ជាប់ទំនាក់ទំនងជាបណ្តាញសង្គមពីព្រោះបងប្អូនជាអ្នករត់ម៉ូតូឌុប គឺជាភ្នាក់ងារសន្តិសុខដ៏សំខាន់ក្នុងការចូលរួមផ្តល់ព័ត៌មានទាំងឡាយណា ដែលកើតឡើងភ្លាមៗ ដើម្បីធានានូវសុវត្ថិភាព និងសន្តិសុខសង្គមក្នុងមូលដ្ឋានជាពិសេសមានការចូលរួមដ៏សកម្មរបស់បងប្អូនពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពផងដែរ។

ជាចុងក្រោយ លោកជំទាវ និងក្រុមការងារក៏បានផ្តល់ស្បៀងអាហារ និងថវិកាបន្តិចបន្តួចដើម្បីយក ទៅដោះស្រាយជីវភាពបណ្តោះអាសន្នមួយរយ:ពេលខ្លីដើម្បីបន្តរកប្រាក់ចំណូលបន្ថែមទៀត៕

 

 

 

 

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍