ប្រជាពលរដ្ឋក្រីក្រខ្វះខាតចំនួន ៣០០ គ្រួសារក្នុង សង្កាត់បារាយណ៍ ក្រុងព្រៃវែង ទទួលបានអំណោយដ៏ថ្លៃថ្លាពីលោកជំទាវ ញ៉ែម សាខន ស ខេង

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

(ព្រៃវែង)៖ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣ លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង រួមជាមួយនឹងឯកឧត្តម ស សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី អនុប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង និងលោកជំទាវបានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្រីក្រចំនួន ៣០០ គ្រួសារ នៅក្នុងសង្កាត់បារាយណ៍ ក្រុងព្រៃវែង។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ស សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែងបានមានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះឡើយ។

ឯកឧត្តមក៏បានបន្តទៀតថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលតែងតែខិតខំបម្រើបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាដើម្បីបំពេញនៅឆន្ទៈ ដែលបងប្អូនប្រជាពលរដ្ឋតែងតែគោរពជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលជាពិសេសក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលនាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឍន៍លើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជាយើងនេះ និងតែងតែរស់នៅជាមួយបងប្អូនគ្រប់កាលៈទេសៈទោះជាលំបាកយ៉ាងណាក៏ដោយក៏នៅតែខិតខំពុះពាររាល់ឧបសគ្គជាមួយបងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាដើម្បីជួយសម្រួល ជីវភាពរបស់បងប្អូន។

ឯកឧត្តមក៏បានបន្ថែមទៀតថា សម្ភារៈដែលបានផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋនេះ ទោះបីជាមិនច្រើនហូរហៀរទៅតាមតម្រូវការរបស់បងប្អូនក៏ពិតមែនក៏ប៉ុន្តែក៏ជាការចូលរួមចំណែកក្នុងការជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ។

ក្នុងនោះដែរ ឯកឧត្តមក៏បានផ្ដល់នូវអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងម្នាក់ៗទទួលបាន អង្ករ ទឹកសុទ្ធ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវផងដែរ៕

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍