កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់សហព័ន្ធ សហជីពខេត្តព្រៃវែង

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

(ព្រៃវែង)៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សហព័ន្ធ សហជីពខេត្តព្រៃវែងដែលដឹកនាំដោយលោកជំទាវ រស់ កន ប្រធានសហព័ន្ធ សហជីព ខេត្តបានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់សហព័ន្ធ សហជីព ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួម ឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្តព្រមទាំងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល ក្រុង ស្រុក ទាំង១៣ នៃខេត្តព្រៃវែង។

លោកជំទាវ រស់ កន ប្រធានសហព័ន្ធ សហជីព ខេត្តបានលើកឡើងថា សហព័ន្ធ សហជីព ខេត្ត ត្រូវបានបង្កើតបេឡាមរណៈសង្គ្រោះនៅឆ្នាំ១៩៩០ ដែលមានលោក ខែក ផុន អតីតជាប្រធាន និងលោក ទិត ទំមន ជាអតីតអនុប្រធាន លោកទាំង២ បានផ្ទេរចេញទៅអង្គភាពផ្សេង ។ ថ្ងៃទី០៧ ខែមីនា ឆ្នាំ១៩៩១ លោកជំទាវ បានត្រូវចាត់តាំងផ្ទេរភារកិច្ចមកចូលកាន់តំណែងជាប្រធាន ស.ស.ខ. ជំនួសវិញ។

លោកជំទាវបន្ថែមថា សហព័ន្ធ សហជីព កម្ពុជា បានប្រកាសរំសាយអង្គភាពចាប់ពីថ្ងៃទី១៦ ខែ មីនា ឆ្នាំ១៩៩៩ ចុះហត្ថលេខាលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអតីតប្រធានសហព័ន្ធ សហជីព កម្ពុជា ជាមោទនភាពណាស់ដែល ស.ស.ខ ដំណើរការបានល្អប្រសើររហូតដល់បច្ចុប្បន្នមានសមាជិកគណ:កម្មាធិការសហជីពមូលដ្ឋាននៅតាមមន្ទីរជុំវិញខេត្តមានគណ:អចិន្ត្រៃយ៍ចំនួន ០៩ រូបមកពីតាមមន្ទីរមួយចំនួនមានមន្ត្រីប្រចាំការចំនួន ០៥ រូប។

ដោយបានការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈពីឯកឧត្តមប្រធានគណ:កម្មាធិការក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្តគ្រប់ជំនាន់ និងបានការចូលរួមយ៉ាងសកម្មពីសមាជិក ស.ស. ខ ទូទាំងខេត្ត រក្សាបេឡាមរណ:មកដល់ពេលនេះ ដំណើរការបានល្អជាប្រចាំតាំងពីការឧបត្ថម្ភសពម្នាក់ ៤ ម៉ឺនរៀលរហូតដល់បច្ចុប្បន្ន ២ លាន ៥០ ម៉ឺនរៀល។

សមាជិក សហជីព ទូទាំងខេត្តគិតចាប់ពីឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន ឆ្នាំ ២០២២ សរុបចំនួន ១៥,២៦៧ នាក់ ក្នុងនោះទទួលមរណ:ភាពអស់ចំនួន១,១០១នាក់ នៅសល់ជាក់ស្ដែងចំនួន១៤,១៦៦នាក់ ។

កន្លងមកការបង់ថវិកាមរណ:ពុំមានការលំបាកដោយឯកឧត្តមអភិបាលខេត្តបានអនុញ្ញាតិឱ្យគាត់ បង់ប្រាក់បេឡាមរណ: សង្គ្រោះតាមអង្គភាពនីមួយ ៗ នៅធនាគារជាតិ សាខាខេត្តចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៧ មក។

ក្នុងនោះដែរ លោកជំទាវបន្តថា សព្វថ្ងៃមានការលំបាកខ្លាំងក្នុងការប្រមូលថវិកាដោយអង្គភាព មួយចំនួនតូចក៏នៅមានការយឺតយ៉ាវពិសេសមន្ត្រីតាមស្រុកមានការផ្ទេរចុះឡើង សមាជិកខ្លះបានបង់ត្រឹមឆ្នាំ ២០១៤ និងនិវត្តន៍ជនបានផ្លាស់ប្ដូរទីកន្លែងពុំមានទូរស័ព្ទទំនាក់ទំនងក្នុងការបង់ថវិកាបេឡាមរណ:សង្គ្រោះនេះជាការលំបាកខ្លាំង ។

លោកជំទាវក៏បានដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្ត សូមឱ្យឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត មេត្តាបន្តជួយគាំទ្រ ស.ស.ខ ឱ្យកាន់តែរឹងមាំតទៅទៀត ។

សូមថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត ស្រុក/ក្រុង មេត្តារំលឹកដាស់តឿនមន្ត្រីក្នុងអង្គភាពបានបង់ភាគទាន និងបេឡាមរណ:សង្គ្រោះឱ្យបានគ្រប់ៗរូបតាមកាលកំណត់ពិសេសមន្ត្រីចូលនិវត្តន៍ដើម្បី ស.ស.ខ ដំណើរការល្អប្រសើរជារៀងរហូត៕

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍