អាជ្ញាធរអំពាវនាវដល់ម្ចាស់រថយន្តដឹកស្វាយសូមកុំយកផ្លែស្វាយបោះចោលតាមចិញ្ចើមផ្លូវនាំឱ្យប៉ះពាល់ដល់បរិស្ថាន

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ខេត្តប៉ៃលិន)៖ បន្ទាប់ពីសង្កេតឃើញថា មួយរយ:ចុងក្រោយនេះ មានក្រុមឈ្មួញបើកបររថយន្តដឹកផ្លែស្វាយមួយចំនួនបាននាំគ្នាយកផ្លែស្វាយខូចនិងស្អុយរលួយទៅបោះចោលខណ:ដែលដឹកត្រឡប់មកពីប្រទេសថៃព្រោះតែឈ្មួញថៃនាំគ្នាជ្រើសរើសយកតែផ្លែស្វាយល្អៗ រីឯផ្លែស្វាយដែលមិនត្រូវតាមស្តង់ដាត្រូវគេយកទៅចោលក្បែរចិញ្ចើមផ្លូវសាធារណ:ដែលបង្កផលប៉ះពាល់ដល់បរិស្ថានទើបអាជ្ញាធរខេត្តចាត់ឱ្យមន្រ្តីក្រោមឱវាទចុះទៅប្រមូលយកទៅបោះចោលនៅកន្លែងទីលានចាក់សំរាមដើម្បីជៀសវាងបង្កផលប៉ះពាល់ដល់សុខភាព និងរក្សាសោភណ្ឌភាពទីក្រុងស្អាតផងដែរ។

ប្រភពព័ត៌មានពីមន្រ្តីរដ្ឋបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន និងនាំឱ្យសោភណ្ឌភាពក្រុង-ស្រុកល្អស្រស់បំព្រងទើបរដ្ឋបាលស្រុកសាលាក្រៅបានដឹកនាំក្រុមការងារចុះទៅសម្អាត និងអប់រំដល់ម្ចាស់រថយន្តទាំងអស់ឱ្យបញ្ឈប់សកម្មភាពក្នុងការបោះចោលផ្លែស្វាយស្អុយរលួយ និងថង់ ការ៉ុង ឬកាកសំណល់ផ្សេងៗ តាមចិញ្ចើមផ្លូវតទៅទៀត។

ប្រភពបន្តទៀតថា រដ្ឋបាលស្រុកសង្ឃឹមថា ម្ចាស់រថយន្តជាឈ្មួញយល់អំពីបញ្ហាសុខភាពផ្លូវដង្ហើម បន្ទាប់ពីបានអប់រំរួចរាល់ហើយបើមិនរាងចាលនោះទេ រដ្ឋបាលស្រុកនឹងចាត់វិធានការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ឱ្យតែដល់រដូវប្រមូលផលផ្លែស្វាយ គេតែងតែឃើញមានកាកសំណល់ផ្លែស្វាយ ស្អុយរលួយ និងខូចគុណភាពត្រូវបានគេយកទៅបោះចោលយ៉ាងអនាធិបតេយ្យធ្វើឱ្យជះក្លិនស្អុយប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវជាពិសេសនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ត្រូវបានមេភូមិដឹកនាំប្រជាការពារភូមិ និងមន្រ្តីមួយចំនួនចុះទៅប្រមូលជាញឹកញាប់ផងដែរ៕

 

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍