បញ្ហាល្បែងសុីសងគ្រប់ប្រភេទកើតមានពាសពេញស្រុកភូមិ សមត្ថកិច្ចបិទភ្នែកធ្វើមិនឃើញ ពេលផ្ទុះការរិះគន់ទើបលោកអធិការនគរបាលស្រុកស្វាយអន្ទរ ចាត់កម្លាំងចុះទៅបង្អើល ឬបង្ក្រាបីហើយដាក់វិធានការតាមក្រោយ ក្នុងការបង្ក្រាបមិនដែលឃើញចឃាត់ខ្លួនម្ចាស់ទតាំងយកមកចាត់ការម្តងណាឡើយ បញ្ហាជនសង្ស័យតែ….

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

ខេត្តព្រៃវែង=បន្ទាប់ពីមានសារព័ត៌មានបានចុះផ្សាយថាមានទីតាំងសង្វៀនជល់មាន់នៅចំណុចប្រឡាយព្រំប្រទល់ ភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ហើយក៏បានធ្វើការផ្សាយជុំវិញករណីលេងល្បែងជល់មាន់នោះ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ លោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរក៏បានចុះទៅដល់ទឹកដីប៉ុស្តិ៍ទឹកថ្លាហើយក៏បានបើកការប្រជុំមួយជាមួយនិងរដ្ឋបាលប៉ុស្តិ៍បន្ទាប់មកក៏បានលើកឡើងពីបញ្ហាល្បែងជល់មាន់ដែលអ្នកសារព័ត៌មានបានចុះផ្សាយ។

ខណ:នោះដែរលោក ថន ហួន នាយប៉ុស្តិ៍រដ្ឋបាលទឹកថ្លាក៏បានរាយការណ៍ចំពោះមុខលោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយថា: មិនមានការដាក់លេងជាសង្វៀនប្រចាំថ្ងៃទេគឺក្រុមនេះតែងតែលួចលេងបិតបាំងពីភ្នែកសមត្ថកិច្ចម្តងកន្លែងនេះម្តងកន្លែងនោះតែប៉ុណ្ណោះ។

បន្ទាប់ពីបានបើកកិច្ចប្រជុំជាមួយនឹងរដ្ឋបាលប៉ុស្តិ៍ទឹកថ្លារួចមកលោក អ៊ុង ផាន ក៏បានចុះទៅដល់ទីតាំងខាងលើនោះផ្ទាល់ដើម្បីចង់ដឹងអោយកាន់តែច្បាស់ថាទីតាំងនោះជាសង្វៀនឬក៏ជាការលួចលេងបន្ទាប់ពីបានចុះទៅផ្ទាល់ដល់ទីតាំងហើយនោះលោកអធិការក៏បានសាកសួរដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះខណ:នោះដែរបងស្រីម្នាក់ដែលរស់នៅក្បែរនោះក៏បានបញ្ជាក់ផងដែរថាក្រុមនោះគឺតែងតែលួចលេងម្តងកន្លែងនេះម្តងកន្លងនោះដូចដែលលោកនាយប៉ុស្តិ៍បានលើកឡើងពិតប្រាកដមែន។

ប្រជាពលរដ្ឋក៏បានបញ្ជាក់បន្ថែមទៀតដែរថាកាលពីម្សិលមិញថ្ងៃខែឆ្នាំដដែលនោះគឺក្រុមនេះកំពុងតែចាប់ផ្តើមរៀបចំលេងក៏ស្រាប់តែឃើញក្រុមអ្នកសារព័ត៌មានមកថតផ្សាយក៏បានបែកគ្នាអស់ទៅគឺមិនទាន់បានលេងទេ។

លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរក៏បានលើកឡើងដែរថាលោករីករាយនឹងសហការជាមួយបងប្អូនសារព័ត៌មានណាស់អោយតែច្បាស់សូមរាយការណ៍មកលោកនឹងចុះបង្ក្រាបមិនញញើតឡើយអោយតែអ្វីដែលខុសច្បាប់ ។
បើទោះជាយ៉ាងណាក្តីបញ្ហារល្បែងសុីសងគ្រប់ប្រភេទ គេតែងតែសង្គេតឃើញក្រុមអ្នកញៀនល្បែងទាំងនោះ ពិសេសល្បែងជល់មាន់ អាប៉ោង និងកន្ទុយលេខវៀតណាម មានពាសពេញស្រុកភូមិ ដោយគ្មានសមត្ថកិច្ចណាចុះបង្ក្រាបម្តងនោះទេ លត្រាតែមានប្រជាពលរដ្ឋដេញដោល រាយការណ៍ ឬការសែតចុះផ្សាយទើបគេឃើញសមត្ថកិច្ចចុះទៅបង្អើល ឬបង្ក្រាប ។
ហើយការចុះទៅបង្ក្រាបម្តងៗគេមិនដែលឃើញសមត្ថកិច្ចឃាត់ខ្លួនម្ចាស់ទីតាំងយកមកចាត់ការម្តងណាឡើយ

គឺភាគច្រើនគេសង្គេតឃើញឃាត់ខ្លួនតែអ្នកញៀនល្បែងដែលមកពីចម្ងាយ រួមទាំងមធ្យោបាយធ្វើដំណើរ ។ ដោយឡែកម្ចាស់ទីតាំងរួចខ្លួនរហូតដូចគ្មានរឿងអីកើតឡើងអញ្ចឹង ។ បញ្ហាធ្វើឲ្យមហាជនសង្ស័យថា ម្ចាស់បនល្បែង ឬម្ចាស់ទីតាំងបើកល្បែងនិមួយៗគឺត្រូវគ្នាជាមួយសមត្ថកិច្ចយ៉ាងស្អិតរមួត ។ បញ្ហានេះធ្វើឲ្យពលរដ្ឋកើតក្តីបារម្ភផ្នែកសន្តិសុខ សុវត្ថិភាពក្នុងការរស់នៅជាប់ជាប្រចាំ ៕

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍