សង្វៀនជល់មាន់ដ៏ធំមួយកន្លែងនៅក្នុងបុរីសេរ៉ែនវីឡាំ នៃខណ្ឌសែនសុខមានការលេងភ្នាល់ដាក់លុយរាប់ពាន់ដុល្លា តែអធិការឆ្លើយថាមិនមាន

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

ភ្នំពេញ: សង្វៀនជល់មាន់ដ៏ធំមួយកន្លែងនៅក្នុងបុរីសឺរ៉ែនវីឡាច្រកចូលទល់មុខសាកលវិទ្យាល័យកម្ពជាជាប់និងស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ចូលទៅត្រង់បត់ឆ្វេងមានបារ៉ាស់យាមរួចចូលទៅត្រង់ដល់ផ្លូវទាល់គឺផ្ទះខាងស្តាំដៃនេះតែម្តងដែលមានម្ចាស់ទីតាំងឈ្មោះ ធី ដែលកំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេងតែលោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ ឆ្លើយថាមិនមាន។

បើតាមប្រភពព័ត៌មានដែលអង្គភាពសារព័ត៌មានទើបតែទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ថាសម្រាប់ថ្ងៃនេះគឺមានការណាត់លេងភ្នាល់ដាកលុយចាប់ពី៥០០០ដុល្លារហូតដល់១០០០០ដុល្លា ដែលគេស្គាល់ច្បាស់ថាម្ចាស់ទីតាំងឈ្មោះ ធី ។

បើតាមប្រភពព័ត៌មានដែលពលរដ្ឋបានរាយការណ៍មកថាទីតាំងខាងលើនេះគឺបើកលេងយូរហើយដែលមានការលេងភ្នាល់ដាក់លុយរាប់ពាន់រាប់ម៉ឺនដុល្លាជាប់ជាប្រចាំ តែមិនដែលឃើញមានសមត្ថកិច្ចណាម្នាក់ចុះទៅបង្ក្រាបឡើយ ។
ប្រជាពលរដ្ឋពួកនាំគ្នាគាត់ដាក់ការសង្ស័យថាប្រហែលជាម្ចាស់ទីតាំងដែលមានឈ្មោះធី ខាងលើនេះបានសែនត្រូវរ៉ូវគ្នាអស់ហើយមើលទៅព្រោះថាការភ្នាល់លេងមួយគូរៗរាប់ពាន់ដុល្លាដោយគ្មានការរំខានដល់អស់លោកជាមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនោះ ។

ប្រភពព័ត៌មានដដែលបានបន្តទៀតថា រាល់ថ្ងៃនេះមើលទៅសមត្ថកិច្ចហាក់បីដូចជាមិនរវល់អើពើរឿងល្បែងស៊ីសងទាល់តែសោះគឺបណ្តោយអោយក្រុមញៀនល្បែងទាំងនេះលេងហ៊ោរកញ្ជ្រៀវបានដោយសេរីទាំងអស់នេះហើយដែលហេតុនាំអោយមានអំពើចោរកម្មផ្សេងៗក្នុងរាជធានីភ្នំពេញ។

_គួរបញ្ជាក់ផងដែរថា:បញ្ហាទីតាំងបនល្បែងសុីសងខាងលើនេះ ក៍មានបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន រួមទងក្រុអ្នកសារព័ត៌មានផងនោះ បានរាយការណ៍ និងទាក់ទងតាមទូរស័ព្ទទៅលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ ដើម្បីរាយការណ៍ជូនអំពីករណីល្បែងស៊ីសងនេះតែលោក ហួរ ម៉េងវ៉ាង បានបញ្ជាក់ថាទីតាំងខាងលើនេះគឺគាត់បានអោយកំលាំងនគរបាលប៉ុស្តិ៍ចុះទៅត្រួតពិនិត្យម្តងរួចហើយគឺមិនមានទេចំណែកលោក អភិបាលខណ្ឌសែនសុខវិញក្រុមការងាររបស់យើងក៏បានទាក់ទងទៅដើម្បីរាយការណ៍ជូនដែរតែលោកក៏បានបញ្ជាក់មកវិញថាចាំគាត់អោយគេចុះទៅពិនិត្យស្រាវជ្រាវជាក់ស្តែងសិន។
បញ្ហារលកបែងសុីសងខាងលើធ្វើឲ្យពលរដ្ឋរិះគន់យ៉ាងចាស់ដៃទៅលើអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានថាមិនបានបំពេញភារកិច្ចរបស់ខ្លួន
និងមិនបានរក្សាការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋ ថែមួាំងមិនអនុវត្តនូវគោលការណ៍ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចជូនប្រជាពលរដ្ឋនោះឡើយ ។
បើទៅជាយ៉ាងណាក្តីប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
សូមមេត្តាជួយអន្តរាគមន៍ និងមានវិធានការទប់ស្កាត់ទីតាំងល្បែងស៊ីសងខាងលើនេះផង ដើម្បីជាគំរូដល់ពលរដ្ឋនៅមូលដ្ឋានផ្សេងៗទៀត ៕ ដោយ pnctv online

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍