ទីតាំងអ៊ីនធ័រណេតបង្កប់ល្បែងស៊ីសងក្បែរលូ៥លោកនាយប៉ុស្តិ៍ថាចាំសុំគោលការពីអធិការសិន

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook


ភ្នំពេញ៖ យោងតាមសេចក្តៅរាយការមួយបានប្រាប់ឲ្យដឹងថា ទីតាំងហ្គេមណេតបង្កប់ល្បែងស៊ីសង និងជាកន្លែងជ្រកកោនអ្នកចែកចាយ និងជក់គ្រឿងញៀនមួយកន្លែងនៅក្បែរលូ៥ តាមផ្លូវវ៉ែងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងបើកដំណើរការយ៉ាងរលូនស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឃដ្ឋាន ដោយមិនថាថ្ងៃឬក៏យប់នោះទេ តែងមានភ្ញៀវចូលលេងជាហូរហែនោះ ជារបស់មន្ត្រីPMម្នាក់។


បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើនេះ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ទីតាំងនេះមានបង្កប់លេងល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាហ្គេមបាញ់ត្រី Joker និងមានល្បែងស៊ីសងតាមប្រព័ន្ធអនឡាញជាច្រើនប្រភេទទៀត។ ប្រភពដដែលបន្ថែមថា ចំពោះទីតាំងខាងគេសង្ស័យថាជាកន្លែងសម្រាប់លេងល្បែងប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់ក្រុមក្មេងទំនើងដែលជក់ និងចែកចាយគ្រឿងញៀនថែមទៀតផង។


ប្រភពដដែលបន្ដថា កត្តាទាំងនេះហើយដែលធ្វើឲ្យភូមិសាស្ដ្រនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ កន្លងមកតែងកើតមានករណីគាស់ផ្ទះ កាច់កម៉ូតូ និងករណីផ្សេងៗទៀតដែលធ្លាប់កើតមានជារឿងៗ ដោយសារការបណ្តែតបណ្តោយរបស់អាជ្ញាធរ ពិសេសអាជ្ញាធរប៉ុស្ដិ៍ស្ទឹងមានជ័យ៣ និងលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បណ្តែតបណ្តោយឲ្យល្បែងស៊ីសងកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចខ្លួនរីកដូចផ្សិត នេះសបញ្ជាក់ឲ្យឃើញថាកំពុងដើរបញ្ច្រាស់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល។

គួរជម្រាបថា កន្លងមកឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលរាជភ្នំពេញ បានចេញបទបញ្ជារយ៉ាងម៉ឹងម៉ាត់ថា មិនឲ្យមានជាដាច់ខាងចំពោះល្បែងស៊ីសងគ្រប់បណ្តាខណ្ឌទាំង១៤។

សូមបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើនេះ លោក មេប៉ុស្តិ៍បានបញ្ជាក់ប្រាប់ដល់អ្នកសារព័ត៌មានកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថារឿងនេះគាត់ដឹងហើយតែគាត់រងចាំសុំគោលការពីខាងអធិការសិន ចំណេកលោក ម៉េង វិមានតារា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងតាមរយះទូរស័ព្ទថា លោកបានឲ្យកម្លាំងប៉ុស្ដិ៍ចុះត្រួតពិនិត្យជាច្រើនលើកច្រើនសារមក។ លោកបន្ដថា ចាំខ្ញុំធ្វើការរឿងនេះ ព្រោះថាទីតាំងនេះវាអាចលួចបើកពេលយប់បិទពេលថ្ងៃ ហើយលោកអធិការបន្តថា ចាំត្រួតនិពិត្យសិនថាតើណេតនោះ មានលិខិតអនុញ្ញាតិដែលឬក៏អត់។

គួររំលឹកផងដែរថា ទីតាំងហ្គេមណេតបង្កប់ល្បែងស៊ីសង និងជាកន្លែងជ្រកកោនអ្នកចែកចាយ និងជក់គ្រឿងញៀននៅក្បែរលូ៥ តាមផ្លូវវ៉ែងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដូច្នេះសូមសមត្ថកិច្ចខ័ណ្ឌមានជ័យជាពិសេសលោកអធិការខ័ណ្ឌសូមមានវិធានការបង្ក្រាបផងទានព្រោះថាបើទុក្ខនៅបែបនេះទៀតវាអាចប៉ះពាល់ដល់សង្គមហើយការរីករាលដាលនៃជំងឺកូវីដ១៩ដែលប្រមុខរាជរដ្ឋាភិបាលកំពុងតែយកចិត្តដាក់ទប់ស្កាត់៕

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍