លោក ពេជ្រ ស្រស់ ស្នើឲ្យរាជរដ្ឋាភិបាលស្រាវជ្រាវរកការពិតឲ្យឃើញទៅលើលោកអភិបាលរងខេត្តបាត់ដំបងថាពិតជាបានប្រព្រឹត្តិរឿងដ៏ថោកទាបនេះ ឬក៏អត់

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ភ្នំពេញ)៖យោងតាមអាខោនហ្វេសប៊ុកផេករបស់ ឯកឧត្តម ពេជ្រ ស្រស់

បានឲ្យដឹងថា៖ បើសិនជារឿងនេះពិតមែននោះមន្រ្តីប្រភេទនេះពុំគួរកាន់តំណែងធំបែបនេះទេ ដោយហេតុថា ៖

បើរាស្រ្តធ្វើអំពើថោកទាបគ្រាន់តែបង្ករជម្លោះជាមួយអ្នកជិតខាងក៏ប៉ុន្តែបើអ្នកកាន់អំណាចធ្វើអំពើថោកទាបគឺបង្ករគ្រោះភ័យដល់ជាតិ និង សេចក្តីសុខរបស់ពលរដ្ឋមួយនគរ ។

ដូច្នេះករណីនៃលោកអភិបាលរងខេត្តម្នាក់នេះគួរតែស្រាវជ្រាវរកការពិតឲ្យឃើញថា លោអភិបាលរងខេត្តម្នាក់នេះពិតជាបានប្រព្រឹត្តិរឿងដ៏ថោកទាបនេះ ឬក៏អត់? បើរកឃើញថាបានប្រព្រឹត្តមែននោះរដ្ឋាភិបាលគួរឲ្យគាត់ទៅរៀនសូត្រឡើងវិញទៅ ដោយហេតុថាការពង្រីកផ្លូវរបស់រដ្ឋ គឺ ម្ចាស់ដីគួរតែបរិច្ចាកដីឲ្យរដ្ឋពង្រីកផ្លូវ ដើម្បីជាប្រយោជន៍រួម ហើយក្នុងនាមជាមន្រ្តីត្រូវធ្វើគំរូដល់ពលរដ្ឋក្នុងការផ្តល់ដីជូនរដ្ឋពង្រីកផ្លូវប្រើប្រាស់រួម ហើយធ្វើឲ្យពលរដ្ឋដទៃទៀតបើកចិត្តទូលាយជាមួយរដ្ឋពេលដែលរដ្ឋត្រូវការពង្រីកផ្លូវ រីឯកន្លែងផ្សេងបាយព្រះសង្ឃហូបឆាប់ឆ្អែត រីឯ បាយមន្រ្តីកាន់តែហូបគឺកាន់តែឃ្លាន“ចិត្តលោភលន់”។
បើទោះជាយ៉ាងណាក្តី នៅល្ងាចថ្ងៃ១៨ កុម្ភៈ ២០២១នេះខាងអង្គភាព រស្មីស្ទឹងសង្កែ មិនអាចសការពន្យល់ពីលោក ឆាយ ម៉ាទីណាល់ បានទេដោយសារ យើងខ្ញុំបានសរសេរសារ និងខលតាមបណ្តាញwhatsApp ប៉ុន្តែមិនមានការឆ្លើយតប ៕

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍