(ព័តមានក្តៅនៅហុយៗ) ក្រសួងព័តមាន លុបចោលគេហទំព័រព័ត៌មាន ផែង វណ្ណ:

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

ភ្នំពេញ ÷ នៅមុននេះបន្តិច ក្រសួងព័ត៌មាន បានចេញប្រកាសមួយលុបចោលគេហទំព័រ ព័ត៌មាន ផែង វណ្ណៈហេីយ។ហេីយ្ារលុបនេះដែរគឺ ÷ ដោយសារការជេរប្រមាថចំពោះព្រះសង្ឃ។

សេចក្តីសម្រេចរបស់ក្រសួងព័ត៌មានចេញផ្សាយនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ នេះ បញ្ជាក់ថា ÷ ក្រសួងសម្រេចលុបចោល គេហៈទំព័រឈ្មោះ www.phengvannaknews.com ដោយសារម្ចាស់អាជ្ញាបណ្ណ បានជេរប្រមាថចំពោះព្រះសង្ឃ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។
ហេីយការលុបអាជ្ញាបណ្ណនេះដែរគឺបន្ទាបពី លោក ផែង វណ្ណៈ ត្រូវបានគណៈសង្ឃខេត្តសៀមរាប ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសពីបទប្រមាថសមាជិកថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប។
ហេីយ សំណើរនេះត្រូវបានធ្វើឡើងបន្ទាប់ពី លោក ផែង វណ្ណៈ បានផ្សាយផ្ទាល់តាមផេករបស់លោកថា ÷ បើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្ដឹងទេ ខ្ញុំទៅបាញ់ចោលតែម្ដង។

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍