អភិបាលខណ្ឌឬស្សីកែវបញ្ជាក់ថា ពិតជាមានផលិតផលថៃក្នុងឃ្លាំងមួយកន្លែងនៅផ្លូវ៥៩៨

(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ នៅរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ពិតជាមានផលិតផលថៃនៅក្នុងឃ្លាំងស្ដុកមួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ការចុះឆែកឃ្លាំងទំនិញាខាងលើ លោក ជិន ប៊ុនធឿនបញ្ជាក់ថា «អ្វីដែលក្រុមការងារចុះទៅពិនិត្យពិតជារកឃើញផលិតផលមួយចំនួនផលិតពីប្រទេសថៃហើយបានបិទ seal ប្លុកហើយ ដើម្បីទុកឱ្យមន្រ្តីជំនាញរាប់ជាក់ស្ដែង»៕  

លោកជំទាវ​ បាន ស្រីមុំ អភិបាលខេត្តជួបសំ​ណេះ​សំ​ណាលជា​មួយក្រុម​ភ្លេងយុវជ​នកា​យរឹទ្ធិ​មុនចេ​ញទៅ​ប្រកួត​ក្រុម​ភ្លេង​កាយ​រឹទ្ធថ្នា​ក់ជា​តិលើកទី៣

(ខេត្តប៉ៃលិន)៖ ​លោកជំទាវបណ្ឌិ​ត បាន ស្រីមុំ អ​ភិបាលខេត្តប៉ៃលិន និងជាប្រធាន​ក្រុមប្រឹ​ក្សាកាយ​រឹទ្ធិខេត្ត កាលពីថ្ងៃទី​១០ ខែមិថុនា​ ឆ្នាំ២០២៦ បានអញ្ជើញជួប​សំណេះ​សំណា​លជាមួ​យក្រុម​ភ្លេងយុ​វជនកា​យរឹទ្ធិខេត្ត​ប៉ៃលិន​មុនចេញ​ទៅប្រកួ​តក្រុមភ្លេង​កាយរឹទ្ធថ្នាក់ជាតិលើ​កទី៣ ក្រោមប្រធានបទ «ភ្លេងកា​យរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ» ចាប់ពីថ្ងៃទី១​៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកី​ឡា​ដ្ឋានជាតិអូឡាំពិក ​នៅរាជធានីភ្នំពេញ។ លោកជំទាវ​បណ្ឌិត បា​ន ស្រីមុំ អ​ភិបាលខេត្តបាន​មានប្រសាសន៍លើកឡើងថា ដោយមាន​ការយ​ក​ចិត្ត​ទុកដាក់ខ្ពស់​ពីសំ​ណាក់រាជរដ្ឋា​ភិបាលកម្ពុជា អា​ណត្តិទី៧ ដែ​លមានសម្តេចមហាបវរធិបតី ហ៊ុន ​ម៉ាណែត ជានា​យករដ្ឋមន្ត្រីគឺ​កាយរឹទិ្ធជាតិកម្ពុជាបានចូលរួមអនុវ​ត្តយ៉ាងស​កម្មដល់កា​រអនុវត្ត​គោ​លនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជាចំពោះការសិក្សាពេញមួយជីវិត…

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានានៃសាលាបឋមសិក្សា ស្នឹង របស់អង្គការកុមារកម្ពុជារីករាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានានៃសាលាបឋមសិក្សា ស្នឹង របស់អង្គការកុមារកម្ពុជារីករាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅបរិវេណសាលាបឋមសិក្សា ស្នឹងស្ថិតនៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។  

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ និងកោតសរសើរលើកិច្ចខិតខំប្រឹងប្រែងការពារ អភិរក្សធនធានធម្មជាតិ និងបរិស្ថានរហូតកម្ពុជាទទួលចំណាត់ថ្នាក់ជាប្រទេសមានបរិស្ថានធម្មជាតិលេខ១ លើពិភពលោក

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការពារនិងអភិរក្សធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជានាពេលកន្លងមកដែលនាំឱ្យប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក។ តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី៤ មិថុនា ឆ្នាំ ២០២៦ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍លើកឡើងដ៏ខ្ពង់ខ្ពស់ថា៖ «រាជរដ្ឋាភិបាលបានឃើញរបាយការណ៍ស្តីពីការផ្តល់ចំណាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេសមានបរិស្ថាន ធម្មជាតិលេខ១ លើពិភពលោកដោយស្ថាប័ន U.S. News & World Report និងសូមអបអរសាទរ និងកោតសរសើរ»។ ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយព្រោះសមិទ្ធផលនេះជាមោទនភាពរបស់ប្រទេសជាតិ។…

គ្រោះថ្នាក់ចរាចរណ៍៖ រថយន្តដឹកកម្មករមួយគ្រឿងក្រឡាប់ផ្ងារជើងនៅស្រុករំដួល ខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៦:១៤ នាទីព្រឹកមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តម៉ាកសាំយ៉ុងដឹកកម្មករមួយគ្រឿងបានជួបឧប្បត្តិហេតុក្រឡាប់ផ្ងារជើង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ យោងតាមសេចក្តីរាយការណ៍បឋម គ្រោះថ្នាក់នេះបានបណ្តាលឱ្យមានមនុស្សរងរបួសត្រូវការឡានពេទ្យជាបន្ទាន់។  

បនល្បែងបក្សីកីឡាប្រែក្លាយជាប្រជាប្រិយភាពទាក់ទាញក្រុមអ្នកញៀនល្បែងផ្អើលឈូឆរទៅលេងចាក់ភ្នាល់យ៉ាងសប្បាយរីករាយ ស្រែកហ៊ោកញ្ជ្រៀវលាន់រំពងពេញព្រៃចំការកៅស៊ូ

(ខេត្តត្បូងឃ្មុំ)៖ បនល្បែងបក្សីកីឡាប្រែក្លាយជាប្រជាប្រិយភាពទាក់ទាញក្រុមអ្នកញៀនល្បែងផ្អើលឈូឆរទៅលេងចាក់ភ្នាល់យ៉ាងសប្បាយរីករាយ ស្រែកហ៊ោកញ្ជ្រៀវលាន់រំពងពេញព្រៃចំការកៅស៊ូផ្អើលអស់អ្នកស្រុកអ្នកភូមិធ្វើឱ្យពួកគាត់កើតក្តីព្រួយបារម្ភពីសុខសុវត្ថភាពក្នុងការរស់នៅប្រចាំថ្ងៃ។ ប្រជាពលរដ្ឋត្រូវជាប្រពន្ធរបស់ក្រុមអ្នកញៀនល្បែងទទូចស្នើសុំដល់សារព័ត៌មានជួយប្តឹងរាយការណ៍បន្តទៅអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ជួយមានវិធានការចំណាត់ការណ៍បញ្ឈប់សកម្មភាពល្បែងសុីសងខុសច្បាប់នៅចំការកៅស៊ូស្ថិតនៅក្នុងភូមិស្ទឹងអង្កាញ់ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ប្រភពព័ត៌មានបានបញ្ជាក់ថា យោងតាមការអះអាងប្រពន្ធរបស់ក្រុមអ្នកញៀនពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាទីតាំងសង្វៀនជល់មាន់លេងអាប៉ោង និងល្បែងភ្នាល់កាត់កូនសត្វយ៉ាងអាណាធិបតេយ្យដែលមានទំហំខ្នាតធំជាងកាស៊ីណូ ទីតាំងបនល្បែងនេះស្ថិតនៅចំនុចចំការកៅស៊ូ ក្នុងភូមិ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំដែលជាទីតាំងភ្នាល់សុីសាច់ហុតឈាមយ៉ាងសាហាវ ភ្នាល់ចាក់លុយខ្ទង់លានរៀល  ក្នុងការប្រកួតមាន់១គូ ភ្នាល់លុយខ្ទង់៣០លានទៅ៤០លានរៀល សម្រាប់ការចាក់ភ្នាល់អាប៉ោង ចាក់០១ក្របសុីម្តង០៥លានទៅ១០លានរៀល ចំណែកឯល្បែងភ្នាល់កាត់កូនសត្វវិញ ក្នុង០១ថ្ងៃសុីលុយខ្ទង់៦០ទៅ៧០លានរៀល ជាទីតាំងដែលមាន ចំនួនមនុស្សរាប់១០០នាក់ ជិះម៉ូតូឡានសម្រុកចូលទៅលេងយ៉ាងច្រើនកុះករ បន្តកន្ទុយគ្នាដូចហែលបុណ្យខ្មោច ផ្អើលអស់អ្នកស្រុកអ្នកភូមិ ធ្វើអោយពួកគាត់មានក្តីបារម្ភយ៉ាងខ្លាំង ពីសន្តិសុខ សុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃរាល់ពេលដែលក្រុមអ្នកដែលញៀនល្បែងស៊ីសងទាំងអស់នោះ…

អ្នកផ្តល់ទីតាំងផ្ទះវីឡាសម្រាប់ជនបរទេសឆបោកតាមបច្ចេកវិទ្យា Online Scam (គឺលោកឧត្តមសេនីយ៍ត្រី អូន សុខ សិលា តួនាទីនាយរងសេនាធិការយោធភូមិភាគទី៥

អ្នកផ្តល់ទីតាំងផ្ទះវីឡាសម្រាប់ជនបរទេសឆបោកតាមបច្ចេកវិទ្យា Online Scam (គឺលោកឧត្តមសេនីយ៍ត្រី អូន សុខ សិលា តួនាទីនាយរងសេនាធិការយោធភូមិភាគទី៥ ។ សូមបញ្ជាក់ថា នៅចំណុចផ្ទះវីឡាមួយកន្លែងស្ថិតនៅក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបងត្រូវបានកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខេត្តបាត់ដំបងចុះបង្ក្រាបកាលពីរថ្ងៃទី០១ មិថុនា កន្លងទៅនេះ។ បច្ចុប្បន្នមហាជនជាច្រើនកំពុងរង់ចាំមើលចំណាត់ការនេះថា តើលោកឧត្តមសេនីយ៍ត្រី អូន សុខសិលា ជាម្ចាស់ភូមិគ្រឹះខាងលើតុលាការលើកលែងការចោទប្រកាន់ ឬក៏យ៉ាងណាក៏ដោយបច្ចុប្បន្ន សមត្ថកិច្ចចម្រុះខេត្តរួមជាមួយ FBI របស់អាមេរិកាំង បច្ចុប្បន្នកំពុងពិនិត្យយ៉ាងយកចិត្តទុកដាក់៕  

អួតខ្លួនថាជាមន្ត្រីសមត្ថកិច្ចដក ៥៩អាមេសំញើញដាក់ពលរដ្ឋនៅក្នុងផ្ទះជួលត្រូវពលរដ្ឋសហការណ៍គ្នារាយការណ៍ទៅលោកមេបញ្ជាការរងអាវុធហត្ថ ក្រុងបាត់ដំបង

ព័ត៌មានបឋម៖ នៅមុននេះបន្តិចវេលាម៉ោង 20:45នាទី យប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ មានបុរសម្នាក់អួតខ្លួនថាជាមន្ត្រីសមត្ថកិច្ចបានដកកាំភ្លើងខ្លីម៉ាក៥៩ មានគ្រប់ក្នុងបង់ចំនួន៥គ្រប់ អាមេសំញើញផង ចង់គំរាមផង ដាក់ពលរដ្ឋនៅក្នុងផ្ទះជួលក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបងប៉ុន្តែជាលទ្ធផលត្រូវពលរដ្ឋសហការណ៍គ្នារាយការណ៍ទៅលោកមេបញ្ជាការរងអាវុធហត្ថ ក្រុងបាត់ដំបង ក្របួចបានភ្លាមៗ និងដកហូតវត្ថុតាងមានអាវុធខ្លីម៉ាក៥៩ ចំនួន០១ដើម បង់ចំនួន០១គ្រប់ចំនួន៥គ្រាប់ និងម៉ូតូឌ្រីមស៊េរីឆ្នាំ២០២២មួយគ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបងបញ្ជូនទៅកាន់ទីបញ្ជាការដើម្បីសាកសួរ និងចាត់ការបន្ត៕  

លោកជំទាវអភិបាលខេត្តប៉ៃលិនលើកតាំងរូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី

(ខេត្តប៉ៃលិន)៖ កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃអភិបាលខេត្តប៉ៃលិនបានអញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើកតាំងរូបសំណាកព្រះវិស្ណុ១អង្គដែលធ្វើអំពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មីស្ថិតនៅត្រង់ចំណុចផ្លូវបំបែកជាបួន ក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីលើកកម្ពស់សោភណ្ឌភាព និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិនក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលចូលមកក្នុងខេត្តប៉ៃលិនផងដែរ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា ក្រោម គោលនយោបាយឈ្នះ ឈ្នះ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

បង្ហាញអត្តសញ្ញាណហើយមន្ត្រីសមត្ថកិច្ច និងអ្នកពាក់ព័ន្ធសរុប ៣៦នាក់ត្រូវបានចោទប្រកាន់ជាផ្លូវការជុំវិញករណីលួចអីវ៉ាន់អនឡាញរបស់ជនជាតិចិននៅខេត្តកំពត

  ​(កំពត)៖ យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកំពតបង្ហាញថា ករណីធំបង្កការភ្ញាក់ផ្អើលដែលមហាជនកំពុងតាមដានយ៉ាងខ្លាំងជុំវិញការបាត់បង់អីវ៉ាន់អនឡាញរបស់ជនជាតិចិននៅក្នុងខេត្តកំពត ពេលនេះត្រូវបានលាតត្រដាងហើយបន្ទាប់ពីមានការលើកឡើង និងប្រៀបធៀបរូបភាពដោយលោក ផៃ វណ្ណា កាលពីពេលថ្មីៗនេះ។ ​យោងតាមចំណាត់ការផ្លូវច្បាប់ចុងក្រោយតំណាងអយ្យការអមសាលាដំបូងបានសម្រេចចោទប្រកាន់ទៅលើ មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធចំនួន ៣២នាក់រួមនឹងអ្នកទទួលផលចំនួន ០៤នាក់ (សរុប ៣៦ នាក់) តាមរយៈដីកាបញ្ជូនរឿងឱ្យស៊ើបសួរដោយកំណត់បទល្មើសយ៉ាងធ្ងន់ធ្ងររួមមាន៖​បទល្មើសចោទប្រកាន់ ផ្តើមគំនិត និងសមគំនិតក្នុងបទលួចដោយមានស្ថានទម្ងន់ទោស បទលុបបំបាត់ភស្តុតាង និងបទទទួលផលចោរកម្ម។ ​យោងតាមក្រមព្រហ្មទណ្ឌ៖ មាត្រា ២៨, មាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧,…