យុវជនកាកបាទក្រហមកម្ពុជា ចំនួន ៨៩នាក់ ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បំពាក់ឯកសណ្ឋានជូន

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ព្រៃវែង)៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៨៩នាក់ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង ដែលអញ្ជើញជាអធិបតីភាព ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាស្រុក មន្ត្រីប្រចាំការអនុសាខាស្រុក លោកប្រធានការិយាល័យអប់រំ ស្រុក លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងយុវជនកាកបាទក្រហមកម្ពុជាថ្មី នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង ស្ថិតនៅស្រុកពារាំង ខេត្តព្រៃវែង។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម សុ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខា និងឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ដល់យុវជនកាកបាទកម្ពុជាថ្មីទាំងអស់ត្រូវបន្ដខិតខំប្រឹងប្រែងរៀនសូត្រដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀតស្របតាមស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហុន​ ម៉ាណែត​ នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន កាកបាទក្រហមកម្ពុជាពីក្នុងចំណោមសិស្សនៅវិទ្យាល័យដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ជាប់ជាប្រចាំ។

ឯកឧត្ដមបន្តថា យុវជនកាកបាទក្រហមកម្ពុជាដែលបានបំពាក់ឯកសណ្ឋានថ្មីនេះត្រូវយកចិត្តទុកដាក់ជួយចំពោះសិស្ស និងយុវជនកាកបាទក្រហមកម្ពុជាដែលមានជីវភាពខ្វះខាតហើយកំពុងសិក្សានៅតាមសាលា និងសិស្សកំព្រា  ព្រមទាំងប្រជាពលរដ្ឋនៅតាមសហគមន៍របស់ខ្លួន​ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរតាមម៉ូតូ ​ និងពាក់ខ្សែក្រវាត់ពេលបើកបររថយន្ត និងជៀសឲ្យឆ្ងាយពីគ្រឿងស្រវឹង និងគ្រឿងញៀន។

សាខាខេត្តក៏បានឧបត្ថម្ភថវិកាជូនដល់យុវជនសរុបចំនួន ៨៩នាក់ ក្នុង ១នាក់ទទួលបានថវិកាចំនួន ១០,០០០រៀល និងឯកសណ្ឋាន​ (អាវ មួក និងកន្សែង) ផងដែរ៕

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍