
យុវជន ស.ស.យ.ក.ស្រុកអូររាំងឪ ប្រមាណ៣០នាក់ ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ១មិថុនា និងខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា
ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ហេង សំរិន ចក នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ – យុវជន ស.ស.យ.ក.ស្រុកអូររាំងឪបានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព»និង«លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្មដើម្បីធានាកំណើនប្រកបដោយចីរភាព និងភាពធន់» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីរាជការ សិស្សានុសិស្សសរុបប្រមាណជាង១០០០នាក់ផងដែរ។
ក្រោយពីបិទបញ្ចប់ ពិធីយុវជន ពិធីអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា យុវជន ស.ស.យ.ក ស្រុកអូររាំងឪបានចូលរួមសកម្មភាពដាំកូនឈេីដេីម្បីជំរុញឱ្យភាពបៃតងក្នុងបរិវេណសាលាវិទ្យាល័យ ហេង សំរិន ចក។