មុនកិច្ចចរចាចាប់ផ្ដើម ភាគីទាំងពីរ កម្ពុជា~ថៃ បានរៀបចំក្រឡាអុកដើររៀងៗខ្លួន និងបញ្ចេញសាច់ដុំរៀងខ្លួនដាក់គ្នាតែភាគីកម្ពុជាមានភាពច្បាស់លាស់ មួយៗតែម៉ឺងមាត់ ចាស់ទុំ និងពោរពេញដោយបទពិសោធន៍នៅលើក្ដារអុកជាងភាគីថៃ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

(រាជធានីភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធស័ករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ នៅលើក្ដារអុករបស់ភាគីទាំងពីរ កម្ពុជា-ថៃ ក្នុងការដើរយកកម្លាំងនៅលើតុចរចារជាមួយនោះដូចជា (បិទព្រំដែន ផ្ដាច់ភ្លើង ផ្ដាច់ internet) តែកម្ពុជាបានយល់ច្បាស់ពីក្រឡាអុករបស់ភាគីថៃក្នុងការដើរ។

ប៉ុន្តែភាគីកម្ពុជាក៏បានប្រើត្រីបកយ៉ាងលឿនរហ័សវៃឆ្លាតដើម្បីវាយតបទៅក្រឡាអុកខាងភាគីថៃភ្លាមគឺការបិទការចាក់បញ្ចាំងខ្សែភាពយន្តថៃគ្រប់ប្រភេទ បិទប្រដាល់ និងបិទព្រំដែនអន្តរជាតិមុនថ្ងៃចរចារបន្ទាប់ពីប្រើត្រីបករួចកម្ពុជាសល់ក្រឡាអុកទៀតដើម្បីវាយបំបែកក្ដារអុកទាំងស្រុងគឺការបិទទំនិញថៃនាំចូលកម្ពុជាក្នុងករណីនេះ ថៃនឹងខាតបង់ធ្ងន់ធ្ងរ។

រីឯភាគីថៃជាអ្នកសុំចរចារ កុំថាឡើយចរចារចង់សុំកម្ពុជាមិនឱ្យដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សុំត្រឹមតែកម្ពុជាព្រមទិញភ្លើង ទិញ internet បើកប្រដាល់ បើកខ្សែភាពយន្តថៃ បើកព្រំដែនវិញ និងជាពិសេសសុំមិនឱ្យកម្ពុជាដើរក្រឡាអុកចុងក្រោយគឺការបិទទំនិញថៃនាំចូលកម្ពុជាគឺវិសេសវិសាលណាស់ទៅហើយ។

ក្នុងអត្ថន័យខាងលើនៃកិច្ចចរចារថ្ងៃនេះ កម្ពុជានឹងមានប្រៀបជាងភាគីថៃនៅលើតុចរចាព្រោះកម្ពុជាជាម្ចាស់ផ្ទះ កម្ពុជាជាអ្នកកំណត់របៀបវារៈក្នុងកិច្ចចរចារនេះ កម្ពុជាមិនបានដាក់បញ្ចូលតំបន់ជម្លោះទាំង៤ចូលក្នុងរបៀបវារៈនោះទេ។ នេះជាការសន្និដ្ឋានតែប៉ុណ្ណោះ លទ្ធផលយ៉ាងណាយើងរងចាំមើលទាំងអស់គ្នា។

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍