ពេល ស្មុគស្មាញ ខ្លាំង អ្នកអាចប្រើវិធី សាមញ្ញដូចខាងក្រោមដើម្បីកម្ចាត់ អាការៈ ធុញថប់ទាំងនេះ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

..ភីអិនស៊ី TV news
ព័ត៌មានបែបអប់រំ ÷
មនុស្សយើងគ្រប់ៗរូប មិនថា សុភាពស្ត្រី ឬ ក៍បុរសៗនោះទេ ពេលខ្លះគ្រប់គ្នា ឆាប់ទទួល អារម្មណ៍ មួម៉ៅ ក្ដៅក្រហាយ ណាស់ ប៉ុន្តែអាការៈបែបនេះ វាបានមួយ ឆាវ ៗ ប៉ុណ្ណោះទេ ។ ដូច្នេះសូមសាកល្បងប្រើ ១៦ វិធីដ៍សាមញ្ញៗខាងក្រោម នេះ នឹង ជួយ កម្ចាត់ ភាព ស្មុគស្មាញ បានយ៉ាង មាន ប្រសិទ្ធភាព បំផុត ៖

១.មើល រឿង ដែល យើង ចូលចិត្ត បំផុត។

២.ដើរ ចេញ ឲ្យ ឆ្ងាយ ពី កន្លែង ដែល មួហ្មង នោះ។

៣.ហាត់ យូហ្កា ដើម្បី រំងាប់ អារម្មណ៍ ឆេវឆាវ។

៤.ផឹក តែ បៃតង មួយ កូន ពែង ដើម្បី ឲ្យ ត្រជាក់ ចិត្ត ឡើង វិញ។

៥.ស្ដាប់ ចម្រៀង ដែល ជា ចង្វាក់ ញាក់ កន្ទ្រាក់ អារម្មណ៍ បន្តិច ដើម្បី បណ្ដេញ កំហឹង ចេញ ពី ក្នុង ខ្លួន។

៦.ចង់ឲ្យ អារម្មណ៍ ធូរស្រាល ងូត ទឹក ក្ដៅឧណ្ណៗ ។

៧.មិន ដឹង បញ្ចេញ កំហឹង នៅ កន្លែង ណា អាច ញ៉ាំ អាហារបញ្ចេញ កំហឹង បាន។

៨.មើល សៀវភៅ ដែល មាន ចម្រុះ ពណ៌ ឲ្យ រសាយ ភាព តានតឹង។

៩.សរសេរ រឿង មិន សប្បាយ ចិត្ត ដាក់ លើ ក្រដាស ហើយ រុំ ជាមួយ ដុំ ថ្ម គប់ ទៅ ឲ្យ ឆ្ងាយ។

១០.ហៅ មិត្តភ័ក្ដិ ចេញ ទៅ ដើរ លេង ខាង ក្រៅ។

១១.បង្ហោះ status តាម Facebook។

១២.រាំ រាំ រាំ…. ដើម្បី ឲ្យ បែក ញើស ហើយ ភាព ស្មុគស្មាញ ក៏ ចេញ មក តាម នឹង ដែរ។

១៣.ប្រឡែង លេង ជាមួយកូនក្មេងតូច ដែលអ្នកស្និទ្ធិ និង សត្វ ចិញ្ចឹម ដូចជា ឆ្មារ,ឆ្កែ.ជាដើម…។

១៤.មើល វីដេអូ កំប្លែងខ្លី ៗ បន្លប់ ចិត្ត។

១៥.តេ ទៅ មនុស្ស សំខាន់ ៗ ដូចជា ឪពុក ម្ដាយ,បងប្អូន និង មនុស្ស សំខាន់ ដទៃៗ ទៀត។

១៦.ស្លៀកពាក់ ខោអាវ រលុង ៗ កុំ ឲ្យ ទើស ចិត្ត ៕ ដោយpnctv.net ខុសឆ្គងសូមអភ័យ…..

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍