ចុមមេទាហានបើកកន្លែងកត់កន្ទុយលេខនៅភ្នំពេញ?

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

មានការលើកឡើងថាសមត្ថកិច្ចឈ្មោះ ឡាលីន ហៅ ឡា ជាមេខ្លោងបើកកត់កន្ទុយឆ្នោត វៀតណាមក្នុងរាជធានីភ្នំពេញ
ភ្នំពេញ :បញ្ហា បនល្បែងស៊ីសង គឺជាអំពើល្មើសច្បាប់ ទាំងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទាំងអភិបាល នៃគណៈអភិបាលរាជ ធានីភ្នំពេញ បានយកចិត្តទុកដាក់ពង្រឹងដល់សមត្ថកិច្ច អាជ្ញាធរ ត្រូវទប់ស្កាត់និងបង្ក្រាប ឲ្យខាងតែបាន ដើម្បីសន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាព ការរស់នៅរបស់ប្រជាពលរដ្ឋក្នុង មូលដ្ឋាន ។ ពិសេសលុបបំបាត់នូវរាល់បទល្មើស អំពើឆក់ ប្លន់ កាប់សម្លាប់ ជំរិត។ល។ ខណៈបទល្មើសភាគច្រើន ផ្តើមចេញពីប្រភពនៃបនល្បែងស៊ីសងនេះយ៉ាងពិត ប្រាកដ ។
ផ្ទុយទៅវិញ ក្នុងរយៈមួយរយះកន្លងមកនេះ បែរជាលេចឮ ល្បីសុះសាយលើប្រព័ន្ធផ្សព្វ ផ្សាយព័ត៌មាន គេហទំព័រ អនឡាញ ហ្វេសប៊ុក បានលើកឡើងពីសមត្ថកិច្ចមួយរូបនៅ រាជធានីភ្នំពេញឈ្មោះ ឡា លីន ហៅ ឡា បានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសបន ល្បែងស៊ីសងនេះ ។ ក្នុងនោះគេថែមទាំងបញ្ជាក់យ៉ាងលម្អិតថា ឈ្មោះ ឡាលីន ហៅ ឡានេះ មានសមត្ថភាពពង្រាយឥទ្ធិពល អំណាចរបស់ខ្លួន រឿងបើកកន្ទុយលេខឆ្នោត វៀតណាម មានកូនកញ្ច្រែងទាំង១២ខណ្ឌ ទូទាំងរាជធានីភ្នំពេញ ។ អ្វីដែលអស្ចារ្យ បំផុត បុគ្គលរូបនេះត្រូវបានគេរិះគន់ថា មិនត្រឹមមានឱកាសបើកកត់កន្ទុយលេខឆ្នោត វៀតណាមទាំង១២ខណ្ឌប៉ុណ្ណោះទេ គាត់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការពឹងពាក់ អាស្រ័យ សមត្ថកិច្ចអាជ្ញាធរ ឬស្ថាប័នអយ្យការ ដើម្បីបង្ក្រាបចាប់ទីតាំងកត់កន្ទុយលេខឆ្នោតវៀតណាម ដែលមិនមែនជាដៃគូរបស់គាត់បានថែមទៀត ។
បើទោះបីជាព័ត៌មានទាំងនេះ មិនទាន់ជាមូលដ្ឋានជាក់លាក់ ដើម្បីឈានដល់បង្ក្រាប គ្រប់ទីតាំងឆ្នោតវៀតណាមរបស់សមត្ថកិច្ចឈ្មោះ ឡា លីន ហៅ ឡានេះ ក៏ដោយ ក៏រាល់ ដំណឹងព័ត៌មានទាំងនេះ ក៏អាចជាកម្មវត្ថុសម្រាប់សមត្ថកិច្ចអាជ្ញាធរ និងស្ថាប័នតុលាការ ក៏ដូចសាមីអង្គភាពនៃបុគ្គលនេះ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រកឲ្យឃើញនូវពិរុទ្ធភាពដើម្បីបង្ក្រាប ក្នុងបទល្មើសជាក់ស្តែង ឬតម្រូវឲ្យគាត់ទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះសកម្មភាពល្មើសច្បាប់ និងមានចេតនាទុច្ចរិតបង្កើតឲ្យមានបទល្មើសក្នុងសង្គម។
គេទទួលស្គាល់ថា សកម្មភាពទីតាំងកត់កន្ទុយលេខឆ្នោតវៀតណាម ពិតជាមានដ៏ព្រោងព្រាតនៅក្នុងមូលដ្ឋានខណ្ឌទាំង១២នៃរាជធានីភ្នំពេញ ខណៈសមត្ថកិច្ច អាជ្ញាធរ មូលដ្ឋានបង្ក្រាបមានកម្រិត (បង្ក្រាបខ្លះ យោគយល់ខ្លះ ទុកជាឆ្នាំងបាយខ្លះ) ម៉្លោះ ហើយថ្នាក់មូលដ្ឋានមានឱកាសលាក់លៀមជាមួយគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ ។
គេសង្ស័យថា ការបង្ហើបនូវដំណឹងនិងព័ត៌មានខាងលើ អាចជាការជូនព័ត៌មានទៅលើការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ អាចដឹងខ្លះទេ ថានាយនគរបាលណាខ្លះនៅស្នងការ ដែលជាប់ពាក់ព័ន្ធនឹងការទទួលផល់ប្រយោជន៍ពីមេបនល្បែងស៊ីសងនៅក្នុងរាជ ធានីភ្នំពេញ ៕ពាក់ព័ន្ធខាងលើភ្នាក់ងារបស់យើងមិនអាចធ្វើការទំនាក់ទំនងទៅលោក ឡាលីន ហៅ ឡា បានទេនៅពេលនេះព្រោះមិនមានលេខទូរស័ព្ទ ហើយភ្នាក់ងារយើងខ្ញុំនិងរងចាំការបំភ្លឺក្នុងការលើកឡើងនេះរាល់ម៉ោងធ្វើការពីលោក ឡា លីន ហៅ ឡា ។ ដោយ ប្រាយដេលីញ៉ូ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍