ផ្ទះទីតាំងលួចបេីក អាប៉ោងដុសស្លែរ មន្ត្រីអាជ្ញាធរមូលដ្ឋានមិនហាន បង្ក្រាបម្ចាស់ល្បែង (ឈ្មោះ ផេន)

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

ភ្នំពេញ: ប្រភពច្បាស់ការបានរាយការណ៍ពីពលរដ្ឋបង្ហេីបថាមានទីតាំងផ្ទះបង្កប់បេីកលេងល្បែងសុីសងភ្នាល់ចាក់លុយរាប់លាន ស៊ីសងមួផ្ទះទីតាំងលួចបេីក អាប៉ោងដុសស្លែរ មន្ត្រីអាជ្ញាធរមូលដ្ឋានមិនហាន បង្ក្រាបម្ចាស់ល្បែង (ឈ្មោះ ផេន)យកន្លែងកំពុងតែដំណេីរការដោយរលូនគ្មានខ្វល់ពីចំណាត់ការបង្រ្កាបរបស់សមត្ថកិច្ចនោះឡើយ។បើទោះបីជាបច្ចុប្បន្មនេះកំពុងមានការរីករាលដាលនៃជំងឺកូវីត១៩ខ្លាំងយ៉ាងណា ក៏ដោយក៏ម្ចាស់ទីតាំងខាងលេី (ឈ្មោះ ផេន) នៅតែបន្តមិនខ្លាចញញើតពីសំណាញ់ផ្លូវច្បាប់អ្វីបន្តិចសោះណាឡើយ ។ រីឯ មន្ត្រីអាជ្ញាធរក្នុងមូលដ្ឋានវិញហាក់បីដូចជាអោយភ្លេីងខៀវព្រងេីយ កន្តេីយនិងមិនយកចិត្តទុកដាក់ពីបម្រាមគោចររបស់ប្រមុខរាជរដ្ឋាភិបាលដែលកំពុងតែរឹតបន្តឹងវិធានការ ៣ កុំ ៣ ការពារ អោយផ្អាកការជួបជុំដេីម្បីជៀសវាងពីការរីករាលដាលនៃជំងឺ កូវីដ ១៩។

ប្រភពបានបញ្ជាក់ទៀតថា ៖ ជារៀងរាល់ថ្ងៃសៅរ៍ ថ្ងៃ អាទិត្យ ជាថ្ងៃពិសេសសម្រាប់ក្រុមញៀនល្បែងបេីកទីតាំងនៅចំនុចផ្ទះទល់មុខ គុកព្រៃសរស្ថិតនៅក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ម្ចាស់ទីតាំង មាន ឈ្មោះហៅថា (តា ផេន ៗ) ជាម្ចាស់បេីកល្បែង សុីសងដុសស្លែរ រាប់ឆ្នាំ គ្មានសមត្ថកិច្ចរូបណាហានបង្រ្កាប ហានខ្អកបន្តិចទ្បេីយមិនដឹងជាអាងខ្នងខ្សែធំប៉ុណ្ណាទេ។

គួរបញ្ជាក់ផងដែរថា ប្រភពច្បាស់ការគេសង្កេតឃេីញថាបច្ចុប្បន្ន មានមនុស្សជាច្រេីនរាបសិបនាក់បានចេញចូលជាហូរហែទៅលេង អាប៉ោងយ៉ាងគក្រឹកគគ្រែងនៅទីតាំងផ្ទះខាងលេីនេះដោយមានការភ្នាល់សុីសងមានចាញ់មានឈ្នះ ស្រែកទ្បូទ្បា គ្មានសណ្តាប់ធ្នាប់ បង្ករការរំខានដល់អ្នកជិតខាងនិងមិនគិតការរីករាលដាលនៃការ ឆ្លងជំងឺកូវីដ ១៩ អ្វីទាល់តែសោះទ្បេីយ។

ជុំវិញករណីខាងលេីក្រុមអ្នកសារព័ត៌មានយេីងបានខលទៅរាយការណ៍និងប្រពន្ធ័តេទ្បេក្រាមទៅលោកអធិការខណ្ឌដង្កោ យ៉ាងណាក៏ដោយ បានត្រឹមតែបេីកមេីលមិនតប តេីមន្ត្រីអាជ្ញាធរ ដែលពាក់ព័ន្ធទាំងអស់នេះអស់លោកមានអ្វីជាមួយម្ចាស់ទីតាំងបេីកល្បែងនេះអ្វីអោយប្រាកដ ? បទល្មើសជាក់ស្តែងនៅនឹងមុខ ហេតុអ្វីមិនចាត់ការរុញដាក់គ្នា។

ប្រជាពលរដ្ឋស្នេីសុំអោយលោក ឃួង ស្រេង អភិបាលរាជធានីនិង លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញមេត្តាចាត់តាំង មន្ត្រីក្រោមឱវាទនិងចេញបទបញ្ជាក្តៅៗទៅលេីមន្រ្តីអាជ្ញាធរក៏ដូចជាអភិបាលខណ្ឌនិងអធិការមួយចំនួនក្នុងរាជធានីភ្នំពេញជាពិសេសបទល្មេីសជាក់ស្តែងក្នុងខណ្ឌដង្កោតែម្តងមានលោកស្រី គឹម ញឹបជាអភិបាលខណ្ឌដង្កោនិងលោក ជឹម សុីថាអធិការនគរបាលខណ្ឌដង្កោលោកចៅសង្កាត់នាយ ប៉ុស្តិ៍ ។ តេីអំណាច របស់អស់លោកយកមកបម្រេីរាស្រ្តឬក៏យកមកបម្រេីផលប្រយោជន៍បុគ្គលឬយ៉ាងណា។

ជាក់ស្តែងទីតាំងអាប៉ោងខាងលេីនៅតែបន្តសកម្មភាពលេងជាដដែលៗគ្មានខ្វល់ពីចំណាត់ការចុះបង្រ្កាបដោយមិនដឹងមានខ្នងធំអាងខ្សែរខាងបានជាបិតបាំងអោយម្ចាស់ទីតាំងមួយនេះបានដៃ បេីកលេងយ៉ាងដោយរលូនគ្នានខ្វល់ពីការហាមបម្រាមគោរចររបស់ រាជរដ្ឋាភិបាល។

ប្រជាពលរដ្ឋជិតខាងក៏ដូចជាក្រុមគ្រួសារ ក្រុមអ្នកញៀនល្បែង ទាំងនោះបានទទួចស្នេីសុំសំណូមពរដល់លោក ឃួង ស្រេង អភិបាលរាជធានីនិងមន្រ្តីក្រោមឱវាទក្នុងមូលដ្ឋានដែលពាក់ពន្ធ័ ក្នុងខណ្ឌដង្កោជាពិសេសលោកស្រី គឹម ញឹប និង លោក ជឹម សុីថា ដែលកន្លងមកធ្លាប់តែមានស្នាដៃល្អក្នុងការបង្រ្កាបលេីល្បែងសុីសង តែពេលនេះនៅក្នុងទឹកដីរបស់អស់លោកគួរតែបន្តធ្វេីបែបណាចុះហេតុអ្វីមិនចាត់ការ ? កុំធ្វេីផ្ទុយពីប្រសាសន៍របស់ប្រមុខថ្នាក់ដឹកនាំ ដែលលោកកំពុងតែយកចិត្តទុកដាក់និងទប់ស្កាត់ ការពារ មិនត្រូវអោយមានការជួបជុំផ្តុំក្បាលគ្នា ភ្នាល់ចាក់លុយក្នុងអំឡុងពេល មានជំងឺឆ្លងកូវីដ ១៩ ដែលកំពុងតែរីករាលដាលខ្លាំងជាបន្តបន្ទាប់ផងនោះ៕

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍