មេល្បែងស៊ីសងខុសច្បាប់ឈ្មោះណាងបើកលេងអនាធិបតេយ្យក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

ខេត្តកណ្តាល : ប្រជាពលរដ្ឋសង្ស័យថា បើគ្មានការបើកដៃពីមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចថ្នាក់ឃុំ ថ្នាក់ស្រុកទេនោះគឺបុគ្គលឈ្មោះ ណាង មិនអាចបើកសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងដ៏ធំក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ តាមអំពើចិត្តបានទេ។

ប្រជាពលរដ្ឋក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានជំរុញឲ្យលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។ ដោយហេតុថា បច្ចុប្បន្នមានគេបើកសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ហើយដំណើរការយ៉ាងរលូនព្រោះសមត្ថកិច្ចនិងមន្រ្តីអាជ្ញាធរមូលដ្ឋាន មិនចាត់វិធានការបង្ក្រាបឡើយ។ ក្នុងមួយថ្ងៃៗមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូនមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ដែលកំពុងតែរាលដាលយ៉ាងពេញបន្ទុកនៅទូទាំងប្រទេសនោះទេ។

ប្រជាពលរដ្ឋសង្ស័យថា បើគ្មានការបើកដៃពីមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចថ្នាក់ឃុំ ថ្នាក់ស្រុកទេនោះគឺបុគ្គលឈ្មោះ ណាង មិនអាចបើកសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងដ៏ធំ ក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ តាមអំពើចិត្តបានទេ។

ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ពិនិត្យឡើងវិញជាបន្ទាន់ព្រោះនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកអញ្ចាញ និងអធិការនគរបាលស្រុកមុខកំពូល បណ្តោយឲ្យល្បែងស៊ីសងកើតឡើងពេញបន្ទុក។
តាមការកត់សម្គាល់ពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មោះ ណាង ដែលជាអ្នកបើកល្បែងស៊ីសងនិងអធិការនគរបាលស្រុកមុខកំពូល គឺជាសាច់ញាតិនិងគ្នាទើបគេមិនបង្ក្រាប។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ដោយសារល្បែងស៊ីសងខុសច្បាប់នោះហើយទើបបច្ចុប្បន្នក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល កើតមានអំពើចោរកម្មនិងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច។ ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ពិនិត្យទៅលើភាពអសកម្មមន្រ្តីខាងលើ៕

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍