ក្រុមអ្នកញៀនល្បែងស៊ីសងប្រជល់មាន់១ក្រុមត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនដើម្បីធ្វើការអប់រំ ។

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

បាត់ដំបង : កម្លាំងនគរបាល​ព្រហ្មទណ្ឌ​ ស្នងការដ្ឋានបានចាប់ឃាត់ខ្លួនក្រុមអ្នកញៀនល្បែងប្រជល់មាន់១ក្រុមព្រមទាំងសម្ភារតាង១ចំនួនថែមទៀត ។
ដោយមានការសម្របសម្រួលលើនីតិវិធីពី​ លោក កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ២៥​ ខែ​ សីហា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១១.៣៩​ នាទី​ នៅ​ចំណុច​ភូមិ​បេង​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ល្បែងស៊ីសង​ ភ្នាល់​មាន់ជល់​ ចំនួន​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​អ្នកប្រព្រិត្តិចំនួន​ ៨​ នាក់​ មក​កាន់​ការិយាល័យស្នងការដ្ឋាន​កម្រិតស្រាលមានដូចខាងក្រោមនេះ ។
១-ឈ្មោះ​ ឡុង​ រតនៈ​ ភេទប្រុស​ អាយុ​ ៤៦​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​បេង​ ឃុំ​អន្លង់​វិល​
ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ។
២- ឈ្មោះ​ ឃុំ​ សាវុទ្ធ​ ភេទប្រុស​ អាយុ​ ៤៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អន្លង់វិល​ ឃុំ​អន្លង់វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ។
៣-ឈ្មោះ​ អ៊ាន​ នឿត​ ភេទប្រុស​ អាយុ​ ៤២​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​អន្លង់វិល​ ឃុំ​អន្លង់វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ។
៤-ឈ្មោះ​ យី​ ពីសី​ ភេទប្រុស​ អាយុ​ ៣០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អន្លង់វិល​ ឃុំ​អន្លង់វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ។
៥- ឈ្មោះ​ ខេង​ លាក​ ភេទប្រុស​ អាយុ​ ៦១​ឆ្នាំ​ មានទីលំនៅ​ភូមិ​ ១៣​ មករា​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។
៦- ឈ្មោះ​ គឹម​ បាន​ ភេទប្រុស​ អាយុ​ ៣១ឆ្នាំ​ មានទីលំនៅ​ភូមិ​សូភី​១​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
៧- ឈ្មោះ​ សេង​ ម៉េត​ ភេទប្រុស​ អាយុ​ ៦៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែក​ក្រូច​ ឃុំ​ ព្រែកនរិន្ទ​ ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង​ ។
៨- ឈ្មោះ​ ជា​ សាវ៉ុន​ ភេទប្រុស​ អាយុ​ ៤៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អន្លង់វិល​ ឃុំ​អន្លង់វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ។
វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ សង្វៀន​ សម្រាប់​ជល់​មាន់​ចំនួន​ ០១​
-​ ស៊ុម​ សម្រាប់​ក្រុង​មាន់​ ចំនួន​ ០២​
-​ មាន់ជល់​ចំនួន​ ០២​ ក្បាល​
-​ ម៉ូតូ​ ចំនួន​ ០៩​ គ្រឿង​
ការិយាល័យ​ជំនាញ​ស្នងការបានរៀបចំធ្វេីការ​កសាងសំណុំឯកសាដេីម្បី​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់វិធានការ​បន្ត​ទៅតាម​នីតិវិធី​ ៕

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍