បុរស​ជា​ឪ​ចុង​ម្នាក់ ចាប់រំលោភ​កូនស្រី​ក្រមុំ អាយុ១៧ឆ្នាំ រហូត​បានសម្រេច នៅ​ក្រចេះ តែជាប់ឃ្នោះសមត្ថកិច្ចក៍បានសម្រេចដែរ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook


ខេត្តក្រចេះ= បុរស​ជា​ឪ​ចុង​ម្នាក់ ចាប់រំលោភ​កូនស្រី​ក្រមុំ អាយុ១៧ឆ្នាំ រហូត​បានសម្រេច នៅ​ក្រចេះ តែជាប់ឃ្នោះសមត្ថកិច្ចក៍បានសម្រេចដែរ ដែលហេតុការណ៍នេះបានកាលពី​រថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅ​ចំណុច​វាលស្រែ​ឧ​បស​ម្ព័​នរ​វៀងជ័យ ស្ថិតក្នុង​ភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល​ខេត្តក្រចេះ ។

ឪ​ចុង​តណ្ហា​ក្រាស់​រូបនេះ ឈ្មោះ គង់ សុខ​គា ភេទ​ប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ បានធ្វើ​សកម្មភាព កូនស្រី​ចុង​ឈ្មោះ ម. ស. ភ អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ។ អ្នក​ទាំងពី​រស់នៅ​ចំណុចរ​វៀងជ័យ ស្ថិតនៅ​ភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ។

មុនពេល​រំលោភ គឺ​កូនចុង​បាន​ជិះ​ម៉ូតូ​ជាមួយ​ឪពុក មកដល់​ចំណុចកើតហេតុ​ខាងលើ ហើយ​ត្រូវបាន​ឪពុកចុង​ចាប់រំលោភ​រហូត​បានសម្រេច។ លុះដល់​វេលា​ម៉ោង១២ថ្ងៃត្រង់​ថ្ងៃ​ដដែល ក្មេងស្រី​រងគ្រោះ​បាន​រត់​ទៅប្ដឹង​សមត្ថកិច្ច ភ្លាមៗនោះ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ បានធ្វើ​ការពិនិត្យ​ស្រាវជ្រាវ និង​ធ្វើការ​ឃាត់ខ្លួន ឪពុកចុង​យកមក​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​ជ្រះ ដើម្បី​សាកសួរ។ ជនសង្ស័យ​ឈ្មោះ គង់ សុខ​គា ត្រូវបាន​សមត្ថកិច្ច ធ្វើការ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​ជ្រះ ដើម្បី​កសាង​សំណុំរឿង​ទៅ​ជំនាញ​ខេត្ត​បន្ត​តាម​នីតិវិធី ៕

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍