
ញាតិគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្ដួចផ្ដើមគំនិតស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសផ្តួចផ្តើមគំនិតស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាសិក្សាអំពីទិដ្ឋភាពច្បាប់ដើម្បីរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណាដែលឃុបឃិតជាមួយបរទេសធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ។
ការផ្តួចផ្តើមគំនិតនេះគឺជាទឡ្ហីករណ៍ថ្មីមួយដែលបញ្ជាក់ឱ្យកូនខ្មែរក្នុងពេលបច្ចុប្បន្ន និងតទៅជំនាន់ក្រោយៗ បានឃើញចងចាំ និងយល់ដឹងយ៉ាងច្បាស់ថា សម្តេចតេជោជាមេដឹកនាំខ្មែរដ៏កម្រមួយរូបដែលបានខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីការពារ និងសម្រេចឱ្យបាននូវឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជនពិសេសការកសាង និងរក្សាការពារសន្តិភាព ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច ការលើកកម្ពស់ចំណេះដឹង និងជីវភាពប្រជាជន៕