
ក្រុមហ៊ុន FAFA24h វេបផ្សាយកីឡា និងកាសុីណូពេញនិយមនៅប្រទេសកម្ពុជារងការចោទប្រកាន់ពីអតិថិជនលេងល្បែងហ៊ានសុីប៉ុន្តែមិនហ៊ានសង
(ភ្នំពេញ)៖ ក្រុមហ៊ុន FAFA24h ដែលជាវេបផ្សាយកីឡា និងកាសុីណូពេញនិយមនៅក្នុងប្រទេសកម្ពុជាមានបើកលេងល្បែងសុីសងជាច្រើនប្រភេទត្រូវបានអតិថិជន(អ្នកលេងល្បែងឈ្នះ) ចោទប្រកាន់ថាក្រុមហ៊ុន FAFA24h នេះហ៊ានសុី មិនហ៊ានសង។ ដោយសារតែអតិថិជនបានបើកអាខោនតាមការណែនាំរបស់បុគ្គលិកហើយលេងល្បែងឈ្នះលុយជាង៤០០ដុល្លារតែក្រុមហ៊ុនមិនព្រមសងឡើយ។
បើតាមម្ចាស់អាខោនឈ្មោះ ចន្នី៩៩ បានឱ្យដឹងថា គាត់បានបើកអាខោនលេងល្បែងសុីសងជាមួយក្រុមហ៊ុនFAFA24h ដែលជាក្រុមហ៊ុនវេបផ្សាយកីឡា និងកាសុីណូពេញនិយមនៅកម្ពុជាតាមរយៈបុគ្គលិកក្រុមហ៊ុនណែនាំ។ ម្ចាស់អាខោនបានបន្តថា ពេលលេងល្បែងនោះលោកបានឈ្នះឆែកលុយមាននៅក្នុងកុងចំនួន៤១១ដុល្លារ ពេលនោះលោកបានដកលុយចំនួន៤០០ដុល្លារដើម្បីចាយវាយហើយទុក១១ដុល្លារនៅក្នុងអាខោនប៉ុន្តែលោកដកយ៉ាងណាក៏ដកមិនបានលុយទាល់តែសោះ ពេលនោះលោកបានធ្វើការទំនាក់ទំនងទៅបុគ្គលិក និងក្រុមហ៊ុនFAFA24h ដើម្បីឱ្យជួយធ្វើការដោះស្រាយ។ ស្រាប់តែបុគ្គលិកក្រុមហ៊ុនបានឱ្យលោកយកអត្តសញ្ញាណបណ្ណដើម្បីដាក់បញ្ជូលងាយស្រួលធ្វើការ លោកមានការងឿងឆ្ងល់ថាពេលបង្កើតអាខោនលេងល្បែងអត់មានតម្រូវយកអត្តសញ្ញាណបណ្ណទេ ពេលលេងល្បែងចាញ់ក៏មិនសួរនាំអ្វីដែរ។ ដោយឡែកស្រាប់តែអតិថិជនលេងឈ្នះបែរជាត្រូវការនេះ ត្រូវការនោះ លើកហេតុផលថាទាល់តែរយៈពេល១៤ថ្ងៃទើបបើកលុយបានទៅវិញ។
ម្ចាស់អាខោនឈ្មោះ ចន្នី បានធ្វើការផ្តាំផ្ញើដល់អ្នកលេងល្បែងអនឡាយជាពិសេសអ្នកលេងល្បែងរបស់ក្រុមហ៊ុនFAFA24h ដែលជាក្រុមហ៊ុនវេបផ្សាយកីឡា និងកាសុីណូពេញនិយមនៅកម្ពុជា មេត្តាមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ឈប់ចាញ់ការបោកប្រាស់របស់ក្រុមហ៊ុនល្បែងសុីសងតាមអនឡាញទៅទៀតអី ដូចលោកជាក់ស្តែងលេងល្បែងចាញ់អស់លុយ ពេលឈ្នះដកលុយមិនបាន។ ចឹងក្រុមហ៊ុននេះពិតជាក្រុមហ៊ុនបោកប្រាស់ពិតប្រាកដមែន ហ៊ានសុីប៉ុន្តែមិនហ៊ានសង៕