គ្រោះថ្នាក់ចរចរណ៍រវាងរថភ្លើង និងរថយន្តបើកឆ្លងកាត់ផ្លូវដែកបណ្ដាលឱ្យរថភ្លើងបុកកំពិតមួយចំហៀងខាងឆ្វេងរបស់រថយន្តធ្វើឱ្យខូចខាតទាំងស្រុងទ្វារទាំងពីរចំណែកខាងរថភ្លើងមានអ្នកបើកម្នាក់របួសធ្ងន់ បាក់ជើងទាំង២

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ គ្រោះថ្នាក់ចរចរណ៍រវាងរថភ្លើង និងរថយន្តបើកឆ្លងកាត់ផ្លូវដែកបណ្ដាលឱ្យរថភ្លើងបុកកំពិតមួយចំហៀងខាងឆ្វេងធ្វើឱ្យខូចខាតទាំងស្រុងទ្វារទាំងពីរចំណែកឯម្ចាស់រថយន្តមិនមានគ្រោះថ្នាក់ និងរងរបួសធ្ងន់ធ្ងរនោះទេ ។

កាលពីវេលាទៀបភ្លឺ ស្ថិតនៅក្រុម១២ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុជិតសាលាបូរីកម្មករ វេលាម៉ោង ០៣:២៧នាទី មានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX300 ដែលពាក់ផ្លាកលេខ ភ្នំពេញ ២AV-៣៥៦៧ ពណ៌ស បានបើកក្នុងទិសដៅពីលិចទៅកើតឆ្លងកាត់ផ្លូវដែកដោយខ្វះការប្រុងប្រយ័ត្នត្រូវបានរថភ្លើងបើកចូលក្រុងព្រះសីហនុបានមកដល់ល្មមបុកពេញទំហឹង ។ ទោះបីជាបែបណា ម្ចាស់រថយន្តបានចាកចេញពីកន្លែងកើតហេតុ ទុករថយន្តកំពិតមួយចំហៀងចោលនៅលើផ្លូវដែកចំពីមុខរថភ្លើងដែលឈប់ និងត្រូវបានកម្លាំងនគរបាលចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងទៅតាមនីតិវិធីរួចស្ទូចយករថយន្តចេញពីចំណុចកើតហេតុ ។

មុននេះ គ្រោះថ្នាក់លើផ្លូវដែកធ្លាប់បានកើតឡើងជារឿយៗ និងបានឆក់យកជីវិតមនុស្សម្នាក់ផងដែរ កាលពីយប់ថ្ងៃទី១០ ឧសភា នៅចំណុចផ្លូវដែកក្នុងភូមិយ៉ាមខៅ ឃុំត្រពាំងប្រាសាទ ស្រុកបាទី ខេត្តតាកែវ ដោយកិនបុរសម្នាក់រយះក្បាល១កំណាត់ និងបាក់ដៃបាក់ជើងស្លាប់លើផ្លូវដែក ។ មានការកត់សម្គាល់ថា នៅដើមឆ្នាំ២០២៤នេះ គ្រោះថ្នាក់បុកគ្នាលើផ្លូវដែក១ករណី គឺរថភ្លើងបុករថយន្តក្រុងទេសចរណ៍ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១១ ថ្ងៃត្រង់ ថ្ងៃទី២៩ ខែមីនា ២០២៤កន្លងមកបង្កឱ្យមនុស្សជាង៤០នាក់រងរបួសធ្ងន់-ស្រាល បញ្ជូនទៅសង្គ្រោះបន្ទាន់ ។

អាជ្ញាធរបានធ្វើការសន្និដ្ឋានដំបូងថា គ្រោះថ្នាក់នេះបណ្ដាលមកពីការធ្វេសប្រហែសរបស់អ្នកបើករថយន្ត។ អ្នកដំណើរយ៉ាងហោចណាស់ចំនួន៤៥នាក់ និងអ្នកបញ្ជាក្បាលរថភ្លើងម្នាក់បានរងរបួសក្នុងហេតុការណ៍រថភ្លើងបុករថយន្តក្រុងដឹកអ្នកទេសចរ នៅចំណុចឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ករណីរថភ្លើងបុករថយន្តក្រុងនេះ បណ្ដាលមកពីអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្នដោយមិនបានមើលស្លាកសញ្ញា និងឮសំឡេងស៊ីផ្លេរបស់រថភ្លើង នៅពេលបើកកាត់ផ្លូវដែកខណៈនៅចំណុចកើតហេតុនេះមិនមានរនាំង ឬកុងត្រូលបិទផ្លូវនៅពេលរថភ្លើងឆ្លងកាត់នោះទេ។ ករណីនេះ បណ្ដាលឱ្យមានអ្នករងរបួសដែលជាប់នៅក្នុងរថយន្តសរុបចំនួន៤៥នាក់ នៅក្នុងនោះធ្ងន់ចំនួន៤នាក់ជាបុរស ។ ចំណែកខាងរថភ្លើងមានអ្នកបើកម្នាក់របួសធ្ងន់ បាក់ជើងទាំង២៕

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍