ឆ្លងកាត់ពីសកម្មភាពមុតស្រួច ឯកឧត្តម ង៉ូវ បូរីណា ក្លាយជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងបរិស្ថាន

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ត្រូវបានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំងជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងបរិស្ថាន។ នេះយោងតាមសេចក្តីសម្រេចស្តីពីការចាត់តាំងមន្ត្រីគណបក្សដែលចុះហត្ថលេខាដោយសម្តេចសេនាវិបុលភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ។

ឯកឧត្តម ង៉ូវ បូរីណា មិនសូវមាននរណាស្គាល់នោះទេតែបើនិយាយពីឈ្មោះបណ្តាញសង្គម Khempire (អាណាចក្រខ្មែរ) ច្បាស់នឹងស្គាល់ឯកឧត្តមហើយ ។ មុននឹងកាន់តំណែងជារដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តមជាមនុស្សម្នាក់ដែលមានខ្សែលោហិតក្នុងវិស័យសារព័ត៌មាន ជាអ្នកប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយយ៉ាងសកម្មហើយកែវភ្នែកទាំងគូស្ថិតនៅលើអនឡាញជាប់រហូតជាមួយនឹងក្រុមការងារបណ្តាញសង្គម និងមានសកម្មភាពជួយសង្គម លោកក៏ជាអ្នកសកម្មក្នុងក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងចុះពង្រឹងបក្សនៅមូលដ្ឋានមិនតិចឆ្នាំផងដែរ ។

នៅអំឡុងឆ្នាំ 2000-2011 ឯកឧត្តមធ្លាប់ជាអនុប្រធានគណៈពង្រឹងស្រុកល្វាឯម ទទួលបន្ទុកឃុំល្វាស ខេត្តកណ្តាល ក៏ជាសមាជិកក្រុមការងារចុះជួយក្រុងស្វាយរៀង ខេត្តស្វាយរៀងពីឆ្នាំ 2000 ដល់បច្ចុប្បន្ន ។ ឆ្នាំ 2018 មកដល់បច្ចុប្បន្នជាអនុប្រធានក្រុមការងារគណៈពង្រឹងគណបក្សស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ង៉ូវ បូរីណា ក៏ជាបុគ្គលលេចធ្លោមានចិត្តមុតស្រួចក្នុងទស្សនវិស័យ និងគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងមានទំនុកចិត្តពីគណៈកម្មាធិការគណបក្សក្រសួងបរិស្ថាន ថ្នាក់ដឹកនាំក៏បានស្នើឈ្មោះឯកឧត្តមជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងបរិស្ថាន ។

សូមអបអរសាទរដែលឯកឧត្តម ង៉ូវ បូរីណា ត្រូវបានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាទុកចិត្ត និងចាត់តាំងជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងបរិស្ថាន។

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍