
ក្លែងបន្លំឯកសណ្ឋាននគរបាលជាតិ ដើរប្លន់ប្រជាពលរដ្ឋតាមផ្លូវ និងចាប់ជំរិតត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោធ្វើការឃាត់ខ្លួន
ជនសង្ស័យចំនួន៣នាក់ បានក្លែងបន្លំឯកសណ្ឋាននគរបាលជាតិ ដើរប្លន់ប្រជាពលរដ្ឋតាមផ្លូវ និងចាប់ជំរិតត្រូវបានអធិការនគរបាលខណ្ឌដង្កោនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនបានហើយនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
ការឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់នេះ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ១៩ឆ្នាំ ដោយជំរិតទារប្រាក់ចំនួន៥០០ដុល្លារ និងលួចឆក់យកទូរស័ព្ទរបស់ព្រះសង្ឃ នេះបើយោងតាមការបញ្ជាក់របស់លោកអធិការនគរបាលខណ្ឌដង្កោ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់នេះត្រូវបានសមត្ថកិច្ចអធិការនគរបាលខណ្ឌដង្កោកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីបន្តតាមនីតិវិធីច្បាប់។