ព្រះវិហារចំណាស់អាយុជាង ១០០ឆ្នាំក្នុងវត្តដំណាក់ជាសម្បត្តិបេតិកភណ្ឌជាតិកំពុងទទួលបានការជួសជុល និងអភិរក្ស

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

ទីអារាមព្រះពុទ្ធសាសនាមួយនេះស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាបក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ សំណង់ព្រះវិហារនៃអារាមនេះតាមភស្តុតាងបានចារិកនៅលើជញ្ជាំងនៃសំណង់ក៏ដូចជាថេរដីកាព្រះគ្រូចៅអធិការបានបញ្ជាក់ ព.ស ២៤៦២ ដែលអាចជាឆ្នាំនៃការកសាង។ ពុទ្ធសាសនិកជំនាន់មុនបានក៏សាងឡើងសម្រាប់បូជាដល់ព្រះរតនៈត្រ័យនៃព្រះពុទ្ធសាសនាដែលក្នុងព្រះវិហារមានព្រះពុទ្ធរូបធំមួយព្រះអង្គហៅថាព្រះជីគង់ជាអធិបតី។

ព្រះវិហារត្រូវបានសាងសង់ឡើងនៅលើខឿនមួយជាន់ និងមានទទឹង១៥.៤ម បណ្តោយ៣៧ម ដែលសង់អំពីបេតុង និង ឈើផងដែរ។ ដោយហេតុ អាយុកាល និងបញ្ហាមួយចំនួនទៀតដំបូលនៃព្រះវិហារមានការខូចខាត ធ្លុះធ្លាយដោយអន្លើដែលធ្វើឱ្យទឹកជ្រាបចូលដល់ខាងក្នុងវិហារ។ មិនតែប៉ុណ្ណោះ រចនាសម្ព័ន្ធនានា គ្រឿងបង្គំដំបូល សសរគ្រឹះក៏ចាស់មួយចំនួនទ្រុឌទ្រោម ពុកផុយ ដែលតម្រូវឱ្យមានការជួសជុល ជាបន្ទាន់។ ជាហេតុពេលនេះ អាជ្ញាធរជាតិអប្សរាបានប្រើប្រាស់ទាំងបច្ចេកទេស និង ថវិកាដើម្បីជួសជុលសំណង់ពិសិដ្ឋមួយនេះ  ដោយគម្រោងជួសជុលបានចាប់ផ្តើមដំណើរការហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ខាងមុខនេះ។

ការជួសជុលនេះនឹងរួមចំណែកថែរក្សាកេរដំណែល និងតម្លៃគ្រប់យ៉ាងនៃស្ថាបត្យកម្មដ៏ចំណាស់នេះបានបំពេញតួនាទីរបស់ខ្លួនជាបន្ត និងសម្រាប់ពុទ្ធសាសនិកចូលបំពេញបុណ្យកុសលក៏ដូចជាព្រះសង្ឃបំពេញកិច្ចក្នុងវត្តតទៅ។

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍