កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន ពន្លាតដែនដីឃាត់ខ្លួនក្រមជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនដល់ស្រុកសំរោងទងសរុបបានចំនួន៨នាក់បញ្ជូនទៅតុលាការ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

(ខេត្តកំពង់ស្ពឺ)៖ មន្ត្រីអាវុធហត្ថក្រុងច្បារមនធ្វើការបង្ក្រាបក្រុមជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធគ្រឿងញៀនដោយមានការ សម្របសម្រួលនីតិវិធីពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត​ផងនោះ។ កម្លាំងអាវុធហត្ថក្រុងច្បារមនបានសួរនាំក្រុមជនសង្ស័យបានសារភាពថា ពួកគេបានទិញពីមេខ្លោងនៅក្នុងស្រុកសំរោងទង ទើបពន្លាតដែនដីពីក្រុងច្បារមនឈានទៅបង្ក្រាបបានក្រុមជនសង្ស័យចំនួន៥នាក់បន្ថែមទៀតដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។

កម្លាំងមន្ត្រីអាវុធហត្ថបានឃាត់ក្រុមជនសង្ស័យបាននៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ត្រូវបានកម្លាំងជំនាញបញ្ជូនខ្លួនទៅតុលាការហើយ។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងច្បារមន បានចុះឃាត់ខ្លួនបានជនសង្ស័យ ចំនួន០៣នាក់ ករណីប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ចំណុចផ្ទះរបស់ឈ្មោះ ឡុន ឡា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្ថិតនៅក្នុងភូមិអង្គទម្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យ៖
ទី០១-ឈ្មោះ ទឹម ភារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិទួលបារាយណ៍ សង្កាត់ក្រាំងចេក ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ទី០២-ឈ្មោះ ឡេង ថេង  ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិកណ្តាល ឃុំត្រពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ទី០៣-ឈ្មោះ សំ ណាង  ភេទប្រុស អាយុ៣១ឆ្នាំ  មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិឆ្វេច ឃុំត្រពាំងល្វា ស្រុកឧដុង្គ  ខេត្តកំពង់ស្ពឺ ។

ក្រោយឃាត់ខ្លួនជំនាញដកហូតវត្ថុតាងរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ៤កញ្ចប់(តូច៣កញ្ចប់ ធំល្មម០១កញ្ចប់) ។
២-ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។
៣-ទូរសព្ទ ០១គ្រឿង ។
៤-ថង់ច្រកគ្រឿងញៀនមួយចំនួន។
៥-ម៉ូតូចំនួន០៣គ្រឿង។
៦-ដាវ០២ដើម។
៧-កាំបិត០២ដើម។
៨-កាំភ្លើងកៃច្នៃ០១ដើម។

ប្រភពព័ត៌មានបានបន្តទៀតថា បន្តាប់ពីស្តាប់ចម្លើយ និងតាមការចង្អុលបង្ហាញពី ជនសង្ស័យឈ្មោះ ឡេង ថេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ កម្លាំងអាវុធហត្ថជំនាញរបស់ក្រុងច្បារមន បានពន្លាតបន្តទៅទីតាំងចំណុចផ្ទះរបស់ឈ្មោះ ព្រំ វត្ថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដែលនៅម្តុំមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង) បន្តឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ទៀត ពាក់ព័ន្ធនិង ករណីប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។

ជនសង្ស័យរួមមាន៖
ទី០១-ឈ្មោះ ព្រំ វត្ថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
ទី០២-ឈ្មោះ រី សារាត់  ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ។
ទី០៣- ឈ្មោះ ណាត វឌ្ឍនៈ ភេទប្រុស អាយុ២៤ឆ្នាំ  មុខរបរមិនពិតប្រាកដ។ ទី០៤-ឈ្មោះ ណាន ចន្ធូ ភេទប្រុស អាយុ៣៨ឆ្នាំ  មុខរបរមិនពិតប្រាកដ។ ទី០៥-ឈ្មោះ ជា ពិសិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ។

ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ចំនួន ២០កញ្ចប់ (ធំ ២កញ្ចប់, ធម្យម ២កញ្ចប់, តូច ១៦កញ្ចប់) សរុបម្សៅសទាំងពីរទីតាំងចំនួន ៥១,៧៤ក្រោម ។ ម៉ូតូចំនួន ០៣គ្រឿង , ទូរស័ព្ទ ចំនួន ០៨គ្រឿង ,ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន , ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង ។

មជ្ឈដ្ឋានប្រជាពលរដ្ឋលើកឡើងថា ក្រុមជនសង្ស័យចំនួន៥នាក់ដែលត្រូវឃាត់ខ្លួនបានជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន រក្សាទុកគ្រឿងញៀនរាប់ឆ្នាំមកហើយទើបកម្លាំងអាវុធហត្ថក្រុងច្បារមនស្រាវជ្រាវឃាត់បាន និងដកហូតវត្ថុតាងជាច្រើនហើយរស់នៅ ម្តុំមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទងទៀតចុះហេតុអ្វីបានជាលោកមេបញ្ជាការមូលដ្ឋានស្រុកសំរោងទងអត់ដឹង ឬមួយក៏លោកមិនដែលធ្វើការងារបង្ក្រាប ដេកលក់ ឬមួយរវល់រកស៊ីមុខរបរផ្សេងៗ ទើបមិនដែលចាប់បង្ក្រាបបែបនេះ?

ប្រជាពលរដ្ឋមានការលើកឡើងថា គេមិនជឿថា លោក វិន ឡេងហួង ហៅហួរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទងមិនដឹងរឿងនោះទេគ្រាន់តែលោកជាប់រវល់រឿងគ្រប់គ្រងក្រុមហ៊ុនសន្តិសុខ និងក្រុមហ៊ុនលក់ដីឡូត៍របស់គាត់តែប៉ុណ្ណោះទើបមិនមានពេលវេលាស្រាវជ្រាវបង្ក្រាបក្រុមជនសង្ស័យពាក់ព័ន្ធគ្រឿងញៀននេះតែប៉ុណ្ណោះ។ ពលរដ្ឋស្នើសុំឱ្យថ្នាក់លើស្រាវជ្រាវរឿងនេះឡើងវិញផងនៅឆ្ងាយក្បែរជើងមេឃនៅជិតបង្កើយ។ បើលោកមេបញ្ជាការរវល់គ្រប់គ្រងក្រុមហ៊ុនខ្លាំងជាងបង្ក្រាបបទល្មើសប្តូរអ្នកថ្មីធ្វើមេម្តងទៅ។

បច្ចុប្បន្នក្រុមជនសង្ស័យទាំង៨នាក់រួមទាំងវត្ថុតាងជំនាញបានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធីរួចរាល់ហើយ ៕

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍