ករណីគ្រោះថ្នាក់ចរាចរណ៍ (រថភ្លើងដាច់ទូក្រឡាប់ខ្លួនឯង) នៅឃុំសំរុង ស្រុកព្រៃនប់

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ព្រះសីហនុ)៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៧:១០នាទី លើដងផ្លូវដែកក្បែរចំណុចចំណតរថភ្លើង ស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងបង្កដោយខ្លួនឯង រថភ្លើង ០១ខ្សែប្រភេទដឹកទំនិញ ពណ៌ទឹកប៊ិចលាយក្រហមឆ្នូតលឿង បិតលេខសម្គាល់លេខ 6535 ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ខេត្តកំពត បើកបរដោយឈ្មោះ សាក់ វ៉ាន់ឌី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកបររថភ្លើង ស្នាក់នៅក្នុងក្រុមហ៊ុន ROYAL RAILWAY ហើយ រថភ្លើងខាងលើជាកម្មសិទ្ធរបស់ក្រុមហ៊ុន ROYAL RAILWAY ។

លុះមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវចុះចំណត និងរថភ្លើងមានល្បឿនលឿនពេលមកដល់ចំណុចផ្លូវកោងបណ្ដាលឱ្យធ្លាក់ទៅខាងស្ដាំរួចបានដាច់ទូរថភ្លើងពាក់កណ្ដាល និងក្បាលរថភ្លើងមិនទាន់អស់ល្បឿនបានឈប់ពីកន្លែងកើតហេតុប្រហែល៤០០ម៉ែត្រទើបរថភ្លើងឈប់តែម្ដង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ ខូចខាតផ្លូវដែក និងធ្លាក់ទូរកុងតឺន័រ ចំនួន០៤ទូ។ បច្ចុប្បន្នរថភ្លើងខាងលើកំពុងឈប់នៅក្បែរស្ថានីយ៍រថភ្លើង ឃុំសំរុង ដោយរង់ចាំខាងក្រុមហ៊ុនរករថយន្ដស្ទួចទូចេញពីកន្លែងកើតហេតុ៕

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍