ដំណឹង​សិក្សាស្ដីពី​វគ្គបណ្ដុះបណ្ដាល​ពិសេស​ លេីកទី៤​ ក្រោមប្រធានបទ​ “មូលដ្ឋានគ្រឹះ​គ្រប់គ្រង​ព័ត៌មាន​បែបឌីជីថល”

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ និង​សមាគម​សារព័ត៌មាន​ អេឡិចត្រូនិច​ អុឹម​ អេស​ ជេ​ រួមទាំង​សមាគម​សារព័ត៌មាន​ចំនួន​ ៣​ទៀត​បាន​រៀបចំ​វគ្គបណ្ដុះបណ្ដាល​ជំនាញ​ព័ត៌មាន​ សិក្សា​រយៈ​ពេល​ ០២ថ្ងៃ​ នៅថ្ងៃទី​១៤​ និង១៥​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ ខាងមុខនេះ​ ​នៅ​អគារ​រាជបណ្ឌិត្យ​សភាកម្ពុជា​តាមបណ្ដោយ​មហាវិធី​សហព័ន្ធរុស្ស៊ី​។

វគ្គបណ្ដុះបណ្ដាល​នេះ​ផ្ដោត​យកមេរៀន​ដែលពោរពេញ​ដោយ​អត្ថប្រយោជន៍​លេីវិស័យ​ព័ត៌មាន​ និង​អាជីវកម្ម​តាមបែបបច្ចេកវិទ្យាទំនេីប​ដូចជា៖

១-​ របៀប​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ឌីជីថល​។

២-​ របៀបនិពន្ធអត្ថបទ​ព័ត៌មាន​ និង​មាតិកា។

៣-​ ស្វែងយល់​ពី​សណ្ដាប់ធ្នាប់​ព័ត៌មាន​ ឌីជីថល​។

៤-​ ស្វែងយល់​ពាក្យ​គន្លឹះ​ក្នុង​វិស័យ​បរិស្ថាន​។

ធ្វេី​ការ​បណ្ដុះបណ្ដាល​ដោយ​គ្រូ​ និង​វាគ្មិន​ខែ្មរ​ -បរទេស​ដែលមាន​បទពិសោធន៍​ខ្ពស់​ក្នុង​វិស័យ​សារព័ត៌​មាន​ និង​បច្ចេកវិទ្យា​ជាពិសេស​ វត្តមាន​ដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ផ្ដល់កិត្ដិយស​អញ្ជើញ​ធ្វើ​​បទបង្ហាញ​ដោយផ្ទាល់​។

វគ្គបណ្ដុះបណ្ដាល​នេះ​ ជាឱកាស​ល្អ​សម្រាប់​លោក​ លោកស្រី​ សិស្ស​ និស្សិត​ និង​អ្នកសារព័ត៌​មានដេីម្បី​ធ្វេីការអភិវឌ្ឍខ្លួន​ និងពង្រីកសមត្ថភាព​ គ្រប់គ្រងអង្គភាព​ឱ្យប្រកបដោយ​ក្រមសីលធម៌​ វិជ្ជាជីវៈ​ក្នុង​ការ​ប្រកបអាជីពព័ត៌មាន​ និង​អាជីវកម្ម​នានា។

ក្រោយ​បញ្ចប់​ការសិក្សា​នឹងទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ និង​ឯកសារ​មេរៀន​បន្ថែមទៀត។

ទំនាក់ទំនង​ចុះឈ្មោះ​សិក្សា​ តាមរយៈ​លេខទូរសព្ទ​ និង​ តេឡេក្រាម​ 096​ 650​ 9999​ និង​ 097​ 5555​ 984។

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍