
សមាគមប៉ាគីស្ថានកម្ពុជាប្រារព្ឋពិធីអបអរសាទរ ដើម្បីរំលឹកខួបបុណ្យឯករាជ្យជាតិលើកទី77
កាលពីល្ងាចថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤ សមាគមប៉ាគីស្ថានកម្ពុជាបានប្រារព្ឋពិធីអបអរសាទរ ដើម្បីរំលឹកខួបបុណ្យឯករាជ្យជាតិលើកទី77 ដែលបានធ្វើឡើងនៅ F3 ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នៅក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតសាធារណ:រដ្ឋតួកគី លោកស្រី Pinar Numanoglu ជំនួយការទី២ ស្ថានទូតនៃសាធារណរដ្ឋតួកគី លោក Ahsan Javed Cheema ប្រធានសមាគមប៉ាគីស្ថានកម្ពុជា (PAC), និងលោកបណ្ឌិត ហោ គន្ឋា ប្រធានសមាគមអភិវឌ្ឍន៏វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាព្រមទាំងសមាជិកសមាជិការបស់សមាគមចំនួន ៤ រូបទៀតផងដែរ។
គួររំលឹកផងដែរថា ប៉ាគីស្ថានគឺជាប្រទេសដ៏ពិសេសប្លែកគេនៅក្នុងចំណោមបណ្តាប្រទេសមូស្លីមដទៃៗទៀត ដោយប្រជាជនជនជាតិនេះគឺជាប្រទេសតែមួយគត់ដែលត្រូវបានបង្កើតឡើងសម្រាប់សាសនាអ៊ីស្លាមតែម្តង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឡើងថ្លែងសុន្ទរកថា និងមានមតិសំណេះសំណាលជាមួយសមាជិក សមាគមប៉ាគីស្ថាន និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមប្រារព្ឋពីធីរំលឹកខួបបុណ្យឯករាជ្យជាតិលើកទី77 ប្រកបដោយភាពរីករាយហើយសមាជិករបស់សមាគមប៉ាគីស្ថានទាំងអស់តែងតែប្រារព្ធពិធីខួបជារៀងរាល់ឆ្នាំផងដែរ។