
សមាគមសារព័ត៌មាន ០៣ ចេញសេចក្តីថ្លែងការណ៍រួមគ្នាស្ដីពីការមិនឱ្យតម្លៃឆន្ទៈរួមលេីការអនុវត្ដន៍ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” របស់អង្គការសហប្រជាជាតិ UN
សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សមាគមសម្ព័ន្ធសារព័ត៌មានគេហទំព័រកម្ពុជា និងសមាគមអ្នកសារព័ត៌មានយុវជន រួមគ្នាចេញសេចក្តីថ្លែងការណ៍មិនយលស្របតាមការលេីកឡេីងរបស់អង្គការសហប្រជាជាតិ UN លេីការអំពាវនាវស្នើសុំឱ្យព្យួរការអនុវត្តន៍ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាការខិតខំប្រឹងប្រែងរួមគ្នាតាក់តែងនីតិវិធីរបស់ក្រសួងព័ត៌មាន សមាគមសារព័ត៌មាន អង្គភាពសារព័ត៌មាន អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធដែលត្រីវិស័យលេីការតម្រង់ទិសក្នុងការអនុវត្តសកម្មភាពព័ត៌មាន និងសោតទស្សន៍។
នេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ជាការបរាជ័យមួយដ៏ធំរបស់អង្គការសហប្រជាជាតិ UN ដែលមិនផ្ដល់តម្លៃលេីការឯកភាពជារួម ដែលមានតួអង្គជាច្រើនបានធ្វើការស្នេីសុំពីគ្រប់ភាគីពាក់ព័ន្ធ។