
ស្ថានភាពទឹកជំនន់ទន្លេមេគង្គភូមិសាស្ត្រខេត្តក្រចេះនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានស្រកបន្ថែមទៀតដោយមានកម្ពស់ ២១,២១ ម៉ែត្រ បានស្រកចុះកម្ពស់ ០,៣២ម៉ែត្រ
ស្ថានភាពទឹកជំនន់ទន្លេមេគង្គភូមិសាស្ត្រខេត្តក្រចេះនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានស្រកបន្ថែមទៀតដោយមានកម្ពស់ ២១,២១ ម៉ែត្រ បានស្រកចុះកម្ពស់ ០,៣២ម៉ែត្រធៀបនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានកម្ពស់ ២១,៥៣ ម៉ែត្រ។ ទោះជាទឹកជំនន់មានបានស្រកបន្តិចប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ និងបណ្តាខេត្តផ្សេងទៀតដែលនៅជាប់ដងទន្លេមេគង្គសូមបន្តយកចិត្តទុកដាក់ខ្ពស់ និងប្រុងប្រយ័ត្នជានិច្ច។
ប្រភពទំព័រហ្វេសប៊ុកផ្លូវការ៖ ឯកឧត្ដម នេត្រ ភក្ត្រា